ព័ត៌មានទាន់ហេតុការណ៍៖

ករណីរំលោភសម្លាប់ស្ដ្រីម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបជនដៃដល់បានហើយ

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅ​ថ្ងៃទី​១៩​ ខែសី​ហា​ ឆ្នាំ​២០២០​ មាន​ករណី​ឃាតកម្ម​(រំលោភសម្លាប់)​ នៅចំណុចភូមិ​ស្វាយតានី​ ឃុំបឹងព្រះ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ ។

បេីយោង​តាម​ពាក្យបណ្តឹង​របស់ឈ្មោះ​ អុឹង​ ប៉ាង​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ ត្រូវ​ជា​ម្ដាយរបស់​ជនរងគ្រោះ​ បាន​ឱ្យដឹង​ថា​ នៅ​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៧:៣០នាទី​ ឈ្មោះ​ អុឹម​ រ័ត្ន​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ ជនជាតិខ្មែរ​ បាន​ជិះម៉ូតូមក​ឌុបជនរងគ្រោះ​ឈ្មោះ​ ឌឹម​ ផង់​ ភេទស្រី​ អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ​ ចេញ​ទៅទិសខាងកេីតបាត់​ទៅ។ លុះមកដល់ថ្ងៃទី២១​ ខែ​សីហា​ ឆ្នាំ​២០២០​ ស្រាប់តែប្រទះ​ឃេីញ​សាកសព​ជនរងគ្រោះ​តែ​ម្តង​ ។

បន្ទាប់ពីធ្វេីការស្រាវជ្រាវ​ និង​កំណត់​មុខ​សញ្ញា​​រួចហើយ នៅ​ថ្ងៃ​ទី​២២ខែ​សីហា​ឆ្នាំ​២០២០​ វេលា​ម៉ោង​៧:៥០នាទី​ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ ចុះបង្រ្កាប​ករណីខាងលេី​ ដោយឃាត់ខ្លួន​បានជនសង្ស័យឈ្មោះ​​ឈ្មោះ​ អុឹម​ រ័ត្ន ហៅ​ឆ្អឹង​ ភេទ​ប្រុស​ អាយុ២០ឆ្នាំ​ ​ស្នាក់នៅ​ភូមិ​ប្រស្រែ​ ឃុំបឹងព្រះ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ នៅចំណុច​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ដេីម្បីយកមកធ្វេីការ​សាកសួរ​។

សម្ភារដកហូត​រួមមាន​៖​ ទូរស័ព្ទ​១គ្រឿង​ ម៉ាក​ LG V20 ពណ៌ខ្មៅ​ និង​កាបូប​ប្រាក់​​ ចំនួន​១​។

បន្ទាប់​ពីធ្វេីការសាកសួរជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិត​ជា​បានលួងលោម​ និង​បង្ខំនារីរង​គ្រោះ​ឈ្មោះ​ ឌឹម​ ផង់​ ភេទស្រី​ អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ​​ ស្នាក់នៅ​ ភូមិ​តាពេជ្រត្បូង​ ឃុំរក្សជ័​យ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែងដើម្បីរួមភេទ ប៉ុន្តែ​នារី​​​​រងគ្រោះមិនព្រម​ ទេីបខ្លួន​សម្រេច​ចិត្ត​វាយ​ និងចាប់ជ្រមុជទឹកសម្លាប់បំបិទមាត់​ប្រាកដ​មែន​ ។

បច្ចុប្បន្ន​នាយក​ដ្ឋាននគរបាលព្រហ្មទណ្ឌ​ ​បាន​ប្រគល់​ជនសង្ស័យ​ និង​សម្ភារដែលដកហូត​បាន ជូន​កម្លាំងស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ដេីម្បីសាកសួរ​បន្ត និង​ចាត់​ការ​តាម​នីតិវិធី​៕

ដោយ៖ សសម


ចែករំលែក៖