ព័ត៌មានទាន់ហេតុការណ៍៖

ផ្តល់គ្រឿងបរិភោគសម្ភារប្រើប្រាស់ជូនក្រសួងធម្មការនិងសាសនាសម្រាប់ចាត់ចែងបន្ត

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងបរិភោគចាំបាច់ដែលសម្ភារទាំងអស់នេះជាអំណោយរបស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាដែលមានព្រះមង្គលរក្ខិតខឺមសម្បត្តិជាប្រធាន។

ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនៅក្នុងក្រសួងធម្មការនិងសាសនានារសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ដែលមានលោក ឈិត សុខុន រដ្ឋមន្រី្តក្រសួងធម្មការនិងសហការីជាអ្នកទទួល។

ព្រះចៅអធិការវត្តញាណរង្សីនិងជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាជំនួសមុខឲ្យព្រះសង្ឃគណៈកម្មាធិការអាចារ្យពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ព្រះមង្គលរក្ខិតខឹមសម្បត្តិបានបញ្ជាក់ពីសកម្មភាពនៃការកសាងវត្តញាណរង្សីកន្លងមកពិសេសសមិទ្ធផលថ្មីៗដែលវត្តសម្រេចបាននិងកំពុងកសាងសង់ជាបន្តបន្ទាប់។

ព្រះចៅអធិការវត្តលើកឡើងថាចាប់ពីឆ្នាំ១៩៨៣មកខ្ញុំព្រះករុណាអាត្មាភាពបានប្រមូលផ្តុំកម្លាំងនិងសទ្ធាជ្រះថ្លាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានជម្រុញការកសាងទីនេះឲ្យទៅជាអារាមមួយមានហេដ្ឋារចនាសម្ព័ន្ធសមស្របរីកចំរើនជាទីសក្ការះដូចបណ្តាវត្តនានា។

ព្រះអង្គបានលើកឡើងទៀតថាសំណង់ទាំងឡាយដែលយើងសម្រេចបានកន្លងមករួមមានការតាំងថ្មីកសាងព្រះវិហារថ្មី១ខ្នងឧបដ្ឋានសាលា១ខ្នងកុដិធំតូច៤ខ្នងសាលាពុទ្ធិកបឋមសិក្សា១ខ្នងនិងចាក់ដីបំពេញទីធ្លាវត្តការពារទឺកជន់លិចនិងសំណង់ផ្សេងៗមួយចំនួនទៀតបើគិតជាទឺកប្រាក់នៃកាសាងសង់ខាងលើសរុបមានចំនួន៩៤៤, ៤១៦ដុល្លានិង១៣៤,៣៨១,១០០រៀល។

អំណោយរបស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាជូនដល់ក្រសួងធម្មការនិងសាសនានាពេលនេះមាន៖អង្ករ១តោន,មី១០កេស,ទឺកដោះគោ២០កំប៉ុង,ស្ករស៣០គីឡូក្រាម,ទឺកក្រូច៥កេស,ទឹកសុទ្ធ១០កេស,តែ២០០កញ្ចប់,ត្រីខ១០យួរ,ទឹកត្រីទឹកសុីអុីវ២០យួរ,ក្រម៉ា១១០,ជែលលាងដៃ១០០ដប,ម៉ាស់៥ដុំ,សម្ភារ២សម្រាប់និងបច្ច័យ៤លានរៀល។

ទន្ទឹមនឹងនោះលោកឈិតសុខុនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានថ្លែងអំណគុណដល់ព្រះសង្ឃជាពិសេសប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាដែលបានផ្តល់អំណោយនាពេលនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថានិងជួយផ្សព្វផ្សាយសហគមន៍នេះឲ្យបានទូលំទូលាយបន្តទៀត៕ដោយ៖អរុណរះ


ចែករំលែក៖