ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុកឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាងបណ្តាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូ zoomer x មួយគ្រឿងជ្រុលទៅបុកឡំប្រឺតាត្រង់ចំណុចស្តុបបែកជាបួនបណ្ដាលឲ្យឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាងបណ្ដាលឲ្យបុរសម្នាក់រងរបួសដៃជើង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង ៥០ នាទីយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ ១៨២កែងនឹងផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ zoomer x ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GL-7123ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៣ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយឡំប្រឺតាពណ៌សមួយគ្រឿងពាក់ស្លាក​ លេខកំពង់ចាម1U-0094បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិចចំផ្នែកខាងមុខចំហៀងខាងស្ដាំពេញទំហឹងបណ្តាលឡំប្រឺតាក្រឡាប់ផ្ងារជើងង និងរងរបួសបុរសម្នាក់ខាងភាគីម៉ូតូ។ចំណែកម៉ូតូនិងឡំប្រឺតារងការខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុម្ចាស់ម៉ូតូត្រូវបានមិត្តភក្កិបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយខ្លួនឯងចំណែកម៉ូតូនិងឡំប្រឺតាត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖