រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ Fincy ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលកំពុងឈានមុខគេ និងមាននវានុវត្តន៍ខ្លាំងបំផុតប្រចាំនៅអាស៊ីអាគ្នេយ៍ និងបានឈានចូលក្នុងទីផ្សារកម្ពុជា និងបានទទួលការគាំទ្រយ៉ាងឆាប់បំផុត ។ ថ្ងៃនេះក្រុមហ៊ុនប្រកាសការគាំទ្រការរីកចម្រើនដល់អ្នកលក់ដូរ និងពាណិជ្ជកររបស់ខ្លួននៅគ្រប់ទីកន្លែង និងមានគំនិតផ្តួចផ្តើមដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន ឱ្យស្គាល់កាន់តែច្បាស់ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។
ពាណិជ្ជករ(ដៃគូរ)របស់Fincy ត្រូវបានទទួលនូវអត្ថប្រយោជន៍ជាច្រើនដោយមានការគាំទ្រដ៏ខ្លាំងក្លាពីក្រុមកាងាររបស់Fincyប្រចាំក្នុងតំបន់។ ជាមួយនឹងការចាប់អារម្មណ៍ដ៏ខ្លាំងក្លានេះយើងបានខិតខំប្រឹងប្រែងដើម្បីទទួលបានដៃគូរពាណិជ្ជករឲ្យកាន់តែជិតលោកអ្នក ដូចជា បឹងកេងកង១ផ្សារធំថ្មី ពោចិនតុង និងGolden Street។ ពាណិជ្ជករ(ដៃគូរ)ជាច្រើនគាំទ្រការទូទាត់តាម Fincy ដែលយើងធ្លាប់បានឃើញរួចមកហើយ រួមមាន The Skyline សណ្ឋាគារ HH Hotel និងសណ្ឋាគារច្រើនទៀតដែលនៅក្នុង និងជុំវិញតំបន់អូឫស្សី។ បច្ចុប្បន្ននេះ Fincy មានពាណិជ្ជករ(ដៃគូរទូទាត់)ចំនួន៥០០(កន្លែង) នឹងបន្តកើនឡើងកាន់តែជិតនិងងាយស្រួលដល់លោកអ្នក អត្ថប្រយោជន៍ជាច្រើននៃការរួមជាដៃគូជាមួយFincy គឺជាគំនិតផ្តួចផ្តើមនូវការធ្វើទីផ្សារបែបបុរាណនិងទីផ្សារឌីជីថលដែលត្រូវបានរចនាឡើងដើម្បីបង្កើនឱ្យអតិថិជនបានស្គាល់កាន់តែច្បាស់អំពីពាណិជ្ជករ(អាជីវកម្មនិងសេវាកម្ម)និងទាក់ទាញអតិថិជនបានកាន់តែច្រើនថែមទៀត។ ដោយសារតែទទួលបានការកើនឡើងនៃអាត្រា(ដៃគូរ)ពាណិជ្ជករ យើងបានគាំទ្រផ្តល់ជាផលប្រយោជន៏ក្នុងការសម្រួលអាជីវកម្មឫសេវាកម្មរបស់ដៃគូរជានិច្ច និងបន្តគាំទ្រថែមទៀតនៅស្លាកសញ្ញាតាំងបង្ហាញ ស្លាកយីហោប្រអប់ភ្លើង(lightboxes) ផ្ទាំងផ្សាយពាណិជ្ជកម្មលេខតុ និងបញ្ជីមុខម្ហូបដែលមានម៉ាកយីហោបន្ថែមទៅលើការចែកចាយឆ័ត្របញ្ឈរធំៗ។ សម្ភារៈដែលបានផ្តល់ជូនទាំងអស់នេះតាំងបង្ហាញជារូបភាពដល់អតិថិជនថាពាណិជ្ជករទទួលនូវការទូទាត់វិក្កយប័ត្រដោយមិនចាំបាច់ប្រើសាច់ប្រាក់។ Fincyក៏មានអត្ថប្រយោជន៍ជាច្រើនថែមទៀតសម្រាប់ផ្តល់ជូនដូចជាការបើកគណនីទូទាត់ដោយមិនគិតថ្លៃ ហ្គេមកំសាន្តដើម្បីឈ្នះរង្វាន់(ពិន្ទុ)(games to win credit) និងឱកាសផ្សេងៗដើម្បីបង្ហាញខ្លួនជាមុខងារបស់ពាណិជ្ជករ (feature merchant) នៅលើកម្មវិធី app ទូរស័ព្ទចល័តរបស់Fincy ។
គោលដៅចម្បងទៅលើការទូទាត់ដែលពុំចាំបាច់ប្រើសាច់ប្រាក់ និងការទូទាត់តាមរយៈឌីជីថល ដែលបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យាដែលកំពុងឈានមុខគេ Fincyផ្តល់ជូននូវវេទិកាដែលពាណិជ្ជករអាចធ្វើសកម្មភាពបានកាន់តែច្រើនជាងអ្វីដែលអាចឱ្យអាជីវកម្ម មានការរីកចម្រើនទៅមួយកម្រិតទៀត។ Fincyផ្តល់ជូននូវដំណោះស្រាយឌីជីថលដ៏ខ្លាំងក្លាមួយដែលបម្រើដល់គោលបំណងបួនសំខាន់ៗ។ គោលបំណងទី១៖ ផ្តល់ជូននូវស្ថានភាពដ៏ល្អប្រសើរសម្រាប់ពាណិជ្ជករ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកឌីជីថលក្នុងប្រទេសកម្ពុជា ដែលដើរតាមប្រព័ន្ធឌីជីថលក្នុងការទិញ និងគ្រប់គ្រងសាច់ប្រាក់ ទី២៖ ជំនួសឱ្យការព្រួយបារម្មណ៍ពីភាពស្មុគស្មាញនៃការដោះស្រាយជាមួយសាច់ប្រាក់ ទី៣៖Fincyជួយឱ្យពាណិជ្ជករចំណាយពេលតែបន្តិចបន្តួច ដើម្បីផ្តល់សេវាកម្មដល់អតិថិជនដែលកំពុងតែមានការកើនឡើងឥតឈប់ឈររបស់ពួកគេឱ្យបានកាន់តែប្រសើរ។ ទី៤៖ ជួយពាណិជ្ជករក្នុងការគ្រប់គ្រងសាច់ប្រាក់ និងថវិការបស់ពួកគេឱ្យបានល្អប្រសើរ ដែលពួកគេអាចចាត់ចែងអាជីវកម្មរបស់ពួកគេដោយមានទំនុកចិត្ត។
លោក Zwan Ross Lee (នាយកប្រតិបត្តិស្តីទី) បានចាប់អារម្មណ៍ថា “ខ្ញុំមានអារម្មណ៍រំភើប និងមានក្តីសោមនស្សរីករាយក្រៃលែងជាមួយនឹងការទទួលបដិសណ្ឋារកិច្ចដែលយើងទទួលបានពីពាណិជ្ជករនិងដៃគូរ។ពួក(គាត់)ទទួលស្គាល់នូវតម្លៃក្នុងការរួមជាដៃគូជាមួយFincyនិងទទួលស្គាល់នូវគុណសម្បត្តិដ៏ច្បាស់លាស់ជាច្រើនដែលយើងផ្តល់ជូនដើម្បីជួយពាណិជ្ជករសម្រួលអាជីវកម្មរបស់ខ្លួនហើយប្រាក់ចំណូលរបស់ពួកគាត់មានការកើនឡើង ខណៈពេលដែលជួយពួកគាត់ ឱ្យបង្កើននូវប្រសិទ្ធភាពប្រតិបត្តិការឱ្យកាន់តែខ្លាំង និងធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងសាច់ប្រាក់” លោក Zwan បានបន្តទៀតថា “មានបដិវត្តន៍ឌីជីថលមួយកំពុងតែមានភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ Fincyកំពុងឈានមុខគេមួយក្នុងទិសដៅអភិវឌ្ឍន៍នាពេលអនាគតនៃបច្ចេកវិទ្យាឌីជីថលនិងបច្ចេកវិទ្យាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជា ហើយនិងអាចមើលដឹងពីស្ថានភាពពាណិជ្ជកម្មនាពេលខាងមុខផងដែរ។ ពាណិជ្ជករចង់ឱ្យនៅតែមានការប្រកួតប្រជែងហើយពួកគេនឹងធ្វើជាដៃគូជាមួយម៉ាកយីហោផ្សេងៗដែលផ្តល់នូវអត្ថប្រយោជន៍ដ៏ល្អបំផុតនិងមានការគាំទ្រច្រើនបំផុត។ Fincy នៅទីនេះគឺដើម្បីធានាឱ្យអាជីវកម្មទទួលបានភាពជោគជ័យ។ យើងមានមោទនភាពដែលមានវត្តមាននៅទីនេះ និងជាផ្នែកមួយក្នុងប្រវត្តិសេដ្ឋកិច្ចដ៏រីកចម្រើនរបស់ប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖
ក្រុមហ៊ុន៖ ធូ វេ ភីអ ឯ.ក
អាសយដ្ឋាន៖ #5 បន្ទប់ 2A1 ជាន់ទី2 ផ្លូវ282 សង្កាត់បឹងកេងកង1 ខ័ណ្ឌចំការមន
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។
លេខទូរស័ព្ទ៖ 023 22 18 78
អ៊ីមែល៖ hello@twowaypr.com
វែបសាយ៖ www.twowaypr.com
អំពី Fincy
Fincy គឺជាកម្មវិធី app ហិរញ្ញវត្ថុ គ្រប់គ្រងដោយក្រុមហ៊ុន GBCI Ventures PLC គឺជាក្រុមហ៊ុនដែលប្រតិបត្តិការ Fincy នៅក្នុងប្រទេសកម្ពុជា ដោយមានការគាំទ្រពីសំណាក់ក្រុមហ៊ុនកាន់កាប់ធំរបស់ខ្លួននៅប្រទេសសឹង្ហបុរី គឺក្រុមហ៊ុន GBCI Ventures Pte Ltd។ ក្រុមហ៊ុន GBCI Ventures PLC ទទួលបាននូវអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩។
Fincy ជាកម្មវិធី ទូរស័ព្ទចល័ត មួយដែលផ្តល់នូវការទូទាត់ប្រាក់ ការផ្ទេរប្រាក់ ការបើកប្រាក់បៀវត្សនិងមុខងារប្តូរប្រាក់ផ្អែកលើបច្ចេកវិទ្យាលក្ខណៈចែកចាយ( Distributed Ledger Technology)។ ដែលមានការលូតលាស់ ពាសពេញតំបន់អាស៊ីអាគ្នេយ៍ហើយ Fincy ក៏នៅតែពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ផងដែរ។ ការពង្រីកខ្លួនយ៉ាងសកម្មរបស់ក្រុមហ៊ុន Fincy ទទួលបានការគាំទ្របច្ចេកទេស ២៤ម៉ោង លើ ២៤ម៉ោង។
Fincy ទទួលបានការទុកចិត្តលើសពី 2០០០ក្រុមហ៊ុនជាសកលជាមួយដំណោះស្រាយក្នុងពេលតែមួយ ដែលក្នុងនោះ Fincy មានមុខងារសម្រាប់ជជែកកម្សាន្ត (Chat), សហគមន៍ (Community), ការចែករំលែក (Share), ការកម្សាន្តសប្បាយ, និងការធ្វើដំណើរ ហើយអាចបំពេញសេចក្តីត្រូវការផ្សេងៗក្នុងការទូទាត់ប្រាក់, ប្តូរប្រាក់, វេរប្រាក់, និងពាណិជ្ជកម្មអេឡិចត្រូនិកដូច្នេះហើយទើបធ្វើឲ្យ Fincy ក្លាយទៅជាកម្មវិធីដែលផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយបំផុត ក្នុងការបង្កើតឲ្យមានដំណោះស្រាយយ៉ាងទូលំទូលាយក្នុងអន្តរកម្មហិរញ្ញវត្ថុគ្រប់បែបយ៉ាង សម្រាប់ប្រតិបត្តិការកសាងទីក្រុងតាមរយៈប្លុកឆែន (BCB), ប្រតិបត្តិរវាងអាជីវករ និងអតិថិជន (B2C), និង ប្រតិបត្តិរវាងអតិថិជន និងអតិថិជន (C2C)។
ជាមួយនឹងចក្ខុវិស័យក្នុងការបង្កើតសង្គមមួយដែលមិនចំាបាច់ប្រើប្រាស់សាច់ប្រាក់ តាមរយៈការជម្រុញឲ្យមានប្រតិបត្តិការឆ្លងដែនដែលលឿនបំផុត ជាមួយនឹងតម្លៃសេវាកម្មទាបបំផុតសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មជាសាកល ក្នុងការរស់នៅនិងធ្វើការគ្រប់ទីកន្លែង។ មិនតែប៉ុណ្ណោះFincy ក៏បានផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដ៏រឹងមាំដែលមានសុវត្ថិភាពខ្ពស់ដើម្បីគាំទ្រទៅដល់ការប្រើប្រាស់ក្នុងគោលបំណងជាច្រើននៅក្នុងកម្មវិធី app មួយនេះ។ បន្ថែមពីនេះ Fincy ថែមទាំងមានគោលបំណងកសាងនូវប្រព័ន្ធអេកូឡូហ្ស៊ី (Ecosystem) ដ៏មានសុវត្ថិភាព និងនិរន្តរភាពសម្រាប់អនាគតដ៏ឆ្លាតវៃទៀតផងដែរ៕