ព័ត៌មានទាន់ហេតុការណ៍៖

ដើរផឹកស៊ីមិនស្វាងពេលម្តាយស្តីបន្ទោសតិចតួចកើតចិត្តខឹងទាញខ្សែយកទៅចង.ក ស្លាប់បាត់

ចែករំលែក៖

ខេត្តតាកែវ៖ យុវជនម្នាក់ គ្រាន់តែម្តាយស្តីបន្ទោស បន្តិចបន្តួច រឿងដើរផឹកស៊ីមិនជួយធ្វើការ ក៏កើតមានចិត្តខឹងហើយស្ទុះវឹង ទាញខ្យែនីឡុង យកទៅចងកសម្លាប់ខ្លួននៅដើមស្វាយក្បែរផ្ទះ។ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទី យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិធម្មតា ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះណី សៅ ភេទប្រុស អាយុ២៥ឆ្នាំ នៅលីវ រស់នៅភូមិឃុំកើតហេតុខាងលើ ។​ នៅមុនពេលកើតហេតុជនរងគ្រោះ តែងតែដើរផឹកស៊ី ជារៀងរាល់ថ្ងៃ លុះនៅថ្ងៃកើតហេតុ ពេលត្រឡប់មកពីផឹកស៊ីវិញ ក៏ត្រូវបានម្តាយស្តីបន្ទោស ឲ្យបន្តិចបន្តួច ស្រាប់តែជនរងគ្រោះខឹង ក៏បានយកខ្សែនីឡុង ដើរចេញពីផ្ទះ ។​ពេលនោះម្តាយក៏សង្ស័យ បានដើរទៅតាមរក ស្រាប់តែឃើញកូនចងកនៅដើមស្វាយខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះទៅដល់ នឹងធ្វើកោសល្យវិច័យ ដោយមានការចូលរួមពីសំណាក់លោកគ្រូពេទ្យ នឹងលោកមេឃុំ ឃើញថាជនរងគ្រោះពិតជាបានចងក ធ្វើអត្តឃាត ពិតប្រាកដមែន ។​

បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សព ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖