ភ្នំពេញ៖ ថា«ខេម»ចុះ សុខចិត្តបៀមទុក្ខរាប់ឆ្នាំ ។ ទើបក៏បង្ខំចិត្ត ប្រដូចខ្លួនឯងទៅជាសត្វឆ្កែ១ក្បាល ដើម្បីលើកតម្កើងថៅកែជាហង្ស ខណះមានលុយវាល់លានដុល្លារ មានតួនាទី មានចំណេះដឹង។ ប៉ុន្តែបើស្តាប់ឱ្យអស់សេចក្តី ទើបដឹងថា៖ (បើគ្មានការជិៈជាន់ គ្មានការរើបម្រាស់ទេ..)..សូម្បីតែលិខិតជូនដំណឹងក៏ថៅកែផលិតកម្មថោន ធ្វើទាំងតក់ក្រហល់ សុីញ៉េថ្ងៃទី២៤ ខែសីហា អោយ«ខេម»ចូលមកដោះស្រាយគ្នា ថ្ងៃទី២៥ ខែសីហា …ស្មើនឹងសញ្ញាក្តៅក្រហាយ បំបាក់កូនចៅ ដោយការមាកងាយ ប្រមាថលើកូនចៅ ទាបតូច ក្រជាងខ្លួន ។ ជុំវិញបញ្ហានេះមានមហាជនចោទជាសំណួរទៅកាន់ថៅកែផលិតកម្មថោន ជាសេដ្ឋីនោះថា៖ (អ្នកឯងដែលធ្លាប់ស្រក់ទឹកភ្នែកទេ..! បើអ្នកមិនធ្លាប់សម្រក់ទឹកភ្នែក អ្នកក៏មិនបានដឹងពីទំហំទុក្ខសោករបស់អ្នកដទៃ ក្រំគ្រា ឈឺពើតផ្សាដល់កម្រិតណាដែរ..?)
សូមប្រិយមិត្ត ត្រឡប់មកអានពីសំណេរប្អូនរបស់ «ខេម » ដែលជានិស្សិតច្បាប់និយាយលេីករណី« ខេម » ជាមួយផលិតកម្មថោន។
នេះជាសំណេរមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សំណេរខ្ញុំមិនសម្តែងឆន្ទៈក្នុងនាមជាសាច់ញាតិរបស់ហ៊ាខេមទេ ប៉ុន្តែសូមការអនុញ្ញាតបង្ខំចិត្តណែនាំផ្លូវច្បាប់ខ្លះ ដល់ម្ចាស់ផលិតកម្មថោន ឲ្យចេះពីរបៀបជូនដំណឹងផ្សេងៗ ពាក់ព័ន្ធនឹងបុគ្គល!
ជាធម្មតា ការជូនដំណឹងគេមិនធ្វើជាលក្ខណៈសាធារណៈអញ្ចឹងទេ គឺគេជូនដំណឹងទៅតាមអាសយដ្ឋានបុគ្គល ដែលគេចង់ជូនដំណឹងទៅតាមវិធីផ្សេងៗ។ បើសិនជាលិខិតជូនដំណឹងនោះ មានប្រថាប់ត្រាមេធាវី គេឲ្យខាងអាជ្ញាសាលាជាអ្នកចាត់ចែង ក្នុងការប្រគល់លិខិតជូនដំណឹងដល់បុគ្គល ដែលគេចង់ជូនដំណឹង។
បន្ថែមលើនេះ ទោះបីបុគ្គលដែលគេចង់ជូនដំណឹង បានឃើញលិខិតជូនដំណឹងទៅដល់ផ្ទះ ហើយគាត់មិនទទួលទុកមើល ក៏គេមិនត្រូវចេញផ្សាយជាសាធារណៈ ដូចដែលសកម្មភាពផលិតកម្មថោនកំពុងធ្វើនេះដែរ។ គេមានវិធីដោះស្រាយផ្សេងទៀត ដែលល្អជាងនេះ ព្រោះថាការចេញផ្សាយជាសាធារណៈបែបនេះ ធ្វើឲ្យប៉ះពាល់សិទ្ធិបុគ្គល។
ការទទួលខុសត្រូវផ្នែកច្បាប់វាខុសគ្នាទៅតាមអំពើជាក់ស្តែង។ ក្នុងន័យនេះ បើសិនជាហ៊ាខេមបំពានកិច្ចសន្យាមែន គាត់គ្រាន់តែទទួលខុសត្រូវផ្នែកស៊ីវិល (រដ្ឋប្បវេណី) តែប៉ុណ្ណោះ ប៉ុន្តែការបង្ហោះជាសាធារណៈរបស់ផលិតកម្មថោន ជាអំពើខុសឆ្គង ដែលត្រូវទទួលខុសត្រូវខាងព្រហ្មទណ្ឌ។
ខ្ញុំសូមបង្ខំចិត្តជាបន្តទៀត ធ្វើការរំលឹកផ្នែកច្បាប់ខ្លះទៀតទៅផលិតកម្មថោនថា ការបង្កើតកិច្ចសន្យាមួយ គឺកើតចេញពីឆន្ទៈរវាងភាគីសងខាង ហើយមុនពេលផ្តិតស្នាមមេដៃបញ្ជាក់ឆន្ទៈ គឺភាគីត្រូវអានហើយអានទៀតរហូតដល់យល់ (ករណីមានភាគីណាម្នាក់មិនចេះអាន ឬពិការភ្នែក ត្រូវរកអ្នកអានឲ្យស្តាប់)។ ទន្ទឹមនឹងនេះ កិច្ចសន្យាត្រូវរក្សាទុក នៅគូភាគីម្នាក់១ច្បាប់ ហើយបើមានមេធាវីដឹងលឺ ត្រូវរក្សាទូកនៅមេធាវី ១ច្បាប់ផងដែរ។
ផ្អែកតាមសំណេរបង្ហាញសេចក្តីឈឺចាប់របស់ហ៊ាខេមខាងក្រោមនេះ ហាក់បីដូចជាគាត់មិនបានដឹងថា កិច្ចសន្យាផុតកំណត់នៅពេលណាឡើយ។ តើកិច្ចសន្យារវាងភាគីទាំងពីរ មានតែនៅផលិតកម្មថោនមែនទេ ដែលហ៊ាខេមព្យាយាមសុំមើលជាច្រើនដងហើយ តែមិនឲ្យមើលបែបនេះ?
«បើបែបនេះមែន កិច្ចសន្យានោះ គ្មានសុពលភាពអ្វីឡើយ ហើយផលិតកម្មថោន ក៏គ្មានលក្ខណៈគ្រប់គ្រាន់ ដើម្បីអះអាងថា ជាបុគ្គលត្រឹមត្រូវដែរ»។
ខ្ញុំនៅតែហ៊ានអះអាងថា ហ៊ាខេម ជាមនុស្សដែលល្អ កម្សត់ និងចិត្តធ្ងន់ ដែលទ្រាំឈឺចាប់គ្រប់យ៉ាង ប៉ុន្តែមិនហ៊ានហាស្តីតតាំងជាមួយមេ។ ម្តាយរបស់គាត់ ពិតជាធ្លាប់ណែនាំគាត់ កុំចាកចេញពីផលិតកម្មថោនឲ្យសោះ ដោយលើកហេតុផលថា ទីណាដែលនាំឲ្យយើងរីកចម្រើន កុំបោះបង់ទីនោះឡើយ ហើយហ៊ាខេមបានអនុវត្តន៍ជាប់ជានិច្ចរហូតដល់ទីបញ្ចប់។
បើនិយាយពីសីលធម៌វិញ ហ៊ាខេម ជាមនុស្សងើយស្កកឱនដាក់គ្រាប់។ សូម្បីតែក្នុងគ្រួសារ ពេលនិយាយជាមួយប្អូនៗ ក៏គាត់ប្រើពាក្យថា បងៗ និយាយជានិច្ច។ ប្រការនេះ ធ្វើឲ្យមនុស្សជុំវិញទាំងអ្នកស្រុកអ្នកភូមិគោរពស្រឡាញ់ និងរាប់អានគ្រប់ៗ ហើយរឿងដែលគួរឲ្យសរសើរគាត់ គឺគាត់មិនដែលពើងទ្រូងឡើយ គឺមានតែមិនភ្លេចប្រភពដើមខ្លួនឯងទៅវិញ។
សរុបមក គ្រាន់តែឃើញលិខិតរបស់ផលិតកម្មថោន បងប្អូនអាចដឹងថា ថោនមានចេតនាអ្វីមួយមិនខានឡើយ។ ទោះជាយ៉ាងនេះក្តី ខ្ញុំនៅតែសុំការអនុញ្ញាតណែនាំ បែបបទផ្លូវច្បាប់ខ្លះ ដល់ផលិតកម្មថោន កុំឲ្យបំពានសិទ្ធិបុគ្គលទៀត ហើយកុំព្យាយាមធ្វើបាបអ្នកទន់ខ្សោយដូចជាហ៊ាខេមឡើយ៕
ដោយ៖ សុខ ខេមរា