ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀនម្នាក់និងបុរស២នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ គ្រូបង្រៀនម្នាក់ និងបុរស២នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាព និងមានសាធាតុស្រវឹងបង្កការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២០ ស្ថិតលើផ្លូវជាតិលេខ ០១ Km ១២៣និង១២៤ ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានសាធាតុស្រវឹង១,៦០ mg/L មានឈ្មោះ ជា ម៉ែន  អាយុ ២៨ ឆ្នាំ មុខរបរ កម្មករ​ រស់នៅភូមិ ព្រែកតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ​១២៥ ពណ៌ ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ ១HE ៥១៨៩ និងអ្នករួមដំណើរឈ្មោះ រ៉ៃ យ៉ា  អាយុ ៣៣ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ដើមពរ ឃុំពង្រ ស្រុកសំរោង ខេត្តតាកែវ ។

ចំណែកបុរសជាគ្រូបង្រៀនរងរបួសស្រាលមានឈ្មោះឈ្មោះ ស៊ុម រ៉ាឌីណាល់ អាយុ ២៥ ឆ្នាំ មុខរបរ រស់នៅភូមិ ត្បែង ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ​១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ១៦៥៥  ខូចខាតទាំងស្រុង។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ​១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ ១HE ៥១៨៩

លើផ្លូវជាតិលេខ ១ មិនគោរពសិទ្ធិអាទិភាព និងក្នុងស្ថានភាពស្រវឹងហើយក៏បានជិះឆ្លងផ្លូវស្រាប់តែមាន

ម៉ូតូម៉ាក ហុងដាសេ​១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ១៦៥៥  បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នករបួសទាំង៣ត្រូវបានសមត្ថកិច្ចដឹកមកព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀង និងធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរម៉ូតូទាំង២គ្រឿងមករក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖