អន្តរជាតិ៖ចាប់តាំងពីព្រះនាង Anne វិះនឹងត្រូវគេចាប់ជំរិត បង្កក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខសមាជិក រាជវង្សអង់គ្លេស។ ទាំងនោះហើយបានជាសមាជិកទាំងអស់ក្នុងគ្រួសាររាជវង្សត្រូវឆ្លងកាត់វគ្គហ្វឹកហាត់ បញ្ចៀសការចាប់ធ្វើចំណាប់ខ្មាំង។
នៅក្នុងសៀវភៅFinding Freedom (ស្វែងរកសេរីភាព) ក៏បានសរសេរថា នាងMeghan Markle ធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ពីកម្លាំងពិសេសរបស់អង់គ្លេសSAS ដើម្បីទប់ស្កាត់ការចាប់ធ្វើជាចំណាប់ខ្មាំង។ ការហ្វឹកហាត់មានយុទ្ធសាស្ត្រជាច្រើនអាចការពារខ្លួនបានយ៉ាងល្អ។
អ្នកដែលចូលរួមក្នុងការហ្វឹកហាត់មានទាំងព្រះនាង រាជបុត្រ «កូនប្រសា ចៅប្រសា» ទាំងអស់គឺត្រូវឆ្លងកាត់ការហ្វឹកហាត់។ ការរិឹតបន្តឹងសន្តិសុខនិងយុទ្ធសាស្ត្រទប់ស្កាត់ការចាប់ជំរិត ក្នុងរាជវង្សអង់គ្លេស ចាប់តាំងពីព្រះនាង Anne បុត្រីតែមួយគត់របស់ព្រះមហាក្សត្រិយានី អាលីហ្សាបែតទី៣ ត្រូវគេចាប់ជំរិតនៅឆ្នាំ១៩៧៤ ក្នុងពេលធ្វើដំណើរតាមរថយន្ត Roll-Royce ចូលក្នុងរាជវាំងបន្ទាប់ពីចូលរួមក្នុងព្រិត្តិការណ៍មនុស្សធម៌។ នៅពេលនោះខ្មាន់កាំងភ្លើងបានស្ទាក់រថយន្តរបស់ព្រះរាជបុត្រី ហើយបាញ់សម្លាប់អង្គរក្ស ។
ប៉ុន្តែជាភព្វសំណាង មានមនុស្សធ្វើដំណើរតាមផ្លូវ ឃើញហេតុការ ណ៍ក៏បានទៅជួយដល់ព្រះនាងនិងស្វាមី ហើយនៅពេលនោះមាន កីឡាករប្រដាល់សកលដ៏ល្បីបានដាល់មួយដៃទៅលើខ្មាន់កាំភ្លើងសន្លប់តែម្តង។ ចំណែកព្រះនាងនិងស្វាមីបានជម្លៀសព្រះកាយទៅកាន់រាជវាំងវិញដោយសុវត្ថិភាព៕ដោយ៖ធី រីណា