ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! អតីតជើងឯកជម្រើសជាតិ​ប្រេ​ស៊ី​ល Ronaldinho ត្រូវបាន​ដោះលែង​វិញ ក្រោយឃុំខ្លួន​នៅ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​ អស់​រយៈពេល​ជិត៥ខែ

ចែករំលែក៖

អន្តរជាតិ៖ អតីតខ្សែបម្រើឆ្នើមក្រុម Barcelona, AC Milan និង Paris Saint-Germain ជាពិសេសគឺជាជើងឯកជម្រើសជាតិប្រេស៊ី លោកRonaldinho  ត្រូវជាប់ឃុំខ្លួនជាមួយបងប្រុសរបស់គេលោក Roberto de Assis Moreira កាលពីថ្ងៃទី ខែមីនាដោយរងការចោទប្រកាន់ថា បានចូលប្រទេសប៉ារ៉ាហ្គាដោយកាន់លិខិតឆ្លងដែនក្លែងក្លាយដោយជាប់ឃុំខ្លួន​​អស់រយៈពេលជិត ៥ខែកន្លងមក ពេលនេះ លោកRonaldinho ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នេះបើតាមការផ្សាយរបស់BBC នៅថ្ងៃទី២៥ ខែសីហានេះ

សូមជម្រាបថា បន្ទាប់ពីអ្នកទាំងពីរ ជាប់ពន្ធនាគាររយៈពេលជាងខែ ដើម្បីរង់ចាំការជំនុំជម្រះលើបទចោទប្រើប្រាស់លិខិតឆ្លងដែនមិនពិតនេះ មេធាវីបានបង់ប្រាក់ធានាចំនួន , លានដុល្លារ សម្រាប់ឲ្យពួកគេបានចេញពីទីឃុំឃាំង ដើម្បីអាចទៅឃុំខ្លួនក្នុងសណ្ឋាគារមួយនៅកណ្តាលក្រុងAsuncion វិញ

ប៉ុន្តែយ៉ាងក៏ដោយ ក្រោយចៅក្រមលោក Gustavo Amarilla បានកំណត់កាលបរិច្ឆេទនៅថ្ងៃទី២៤ ខែសីហា ដើម្បីបើកសវនាការលើរឿងក្តីនេះបងប្អូនប្រុសទាំងពីរក៏ត្រូវបានសម្រេចឲ្យដោះលែងពីការឃុំខ្លួនក្នុងផ្ទះ ដើម្បីឲ្យពួកគេមានសេរីភាពធម្មតាវិញ

ចំពោះការដោះលែងនេះ កើតឡើងក្រោយរដ្ឋអាជ្ញាបានដាក់សំណើទៅចៅក្រមដោយឲ្យ អតីតតារាឆ្នើម Barcelona បង់ប្រាក់ពិន័យជុំវិញករណីបន្លំខាងលើនេះ ហើយអនុញ្ញាតឲ្យរូបគេវិលត្រឡប់ទៅប្រេស៊ីវិញ ដោយត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមរៀងរាល់ ខែម្តងក្នុងរយៈពេលមួយឆ្នាំ

ដោយឡែកជុំវិញការចោទប្រកាន់នេះដែរ ម្ចាស់ពាន Ballon d’Or ឆ្នាំ២០០៥ ដែលសព្វថ្ងៃឈានដល់វ័យ៤០ឆ្នាំ បានបដិសេធថាខ្លួនមិនមានសមត្ថភាពឯណាដើម្បីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយនោះទេ

គួរបញ្ជាក់ថា បើទោះជាត្រូវដោះលែងមែន តែ Ronaldinho ដែលជាផ្នែកមួយដ៏សំខាន់ក្នុងជួយក្រុមជម្រើសជាតិប្រេស៊ីដែលឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០០២ នឹងត្រូវបង់ប្រាក់ពិន័យចំនួន ម៉ឺនដុល្លារ ខណៈបងប្រុសរបស់គេត្រូវបង់ ១១មឺដុល្លារ លើលក្ខខណ្ឌធ្វើដំណើរពួកគេទាំងពីរដោយ៖ស តារា


ចែករំលែក៖