ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី២៧ ខែសីហា ម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការផ្តល់ឈាម ដើម្បីសង្រ្គោះជីវិត»

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការផ្តល់ឈាម ដើម្បីសង្រ្គោះជីវិត»។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មានគ្រប់និន្នាការទាំងអស់ជ្រាបថា៖
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ការផ្តល់ឈាម ដើម្បីសង្គ្រោះជីវិត។ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី ។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ អំពីសារៈប្រយោជន៍ និង ភាពចាំបាច់នៃការផ្តល់អំណោយឈាម ក៏ដូចជាបញ្ហាប្រឈមនៃកង្វះខាតឈាម សម្រាប់ប្រើប្រាស់ក្នុងការ សង្គ្រោះអ្នកជំងឺដែលត្រូវការឈាម។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ចូលរួមទទួលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។
វាគ្មិនដែលនឹងអញ្ជើញចូលរួម គឺ៖ លោកវេជ្ជបណ្ឌិត ហុកគឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖