ខេត្តតាកែវ៖ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយ លោក មុឹង វុធី អភិបាលរងខេត្តតាកែវ និងមន្ទីរពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ រនៅក្នុងសាលប្រជុំរបស់សាលាខេត្តតាកែវ។
គោលបំណងនៃការចុះបំពេញបេសកកម្មនេះ គឺដេីម្បីស្វែងយល់ពីស្ថានភាពភូមិសាស្ត្រទូទៅ វឌ្ឍនភាពការងារ លើវិស័យទទួលបន្ទុករបស់គណៈកម្មការទី៣ នៃរដ្ឋសភា ពិសេសលើការងារកសិកម្ម ការងារផែនការនៃការធ្វើបច្ចុប្បន្នភាពប្រជាជនក្រីក្រ ក្រ១ ក្រ២ ក្នុងខេត្ត និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់របស់ខេត្ត លទ្ធផលការងារ ការលំបាក បញ្ហាប្រឈម វិធានការដោះស្រាយរបស់ខេត្ត ដើម្បីរួមគ្នារកដំណោះស្រាយ និងទិសដៅការងារនាពេលខាងមុខ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ រួមមាន លោកបណ្ឌិត ម៉ុក មារ៉េត លោក ច័ន្ទ សារុន លោក ស៊ូ ភិរិន្ទ លោក អុិត សុខ៕
ដោយ៖ សិលា