ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ស្លាប់ និងជាង ៦០នាក់ត្រូវបានជួយសង្គ្រោះក្នុងករណីដួលរលំអគារកម្ពស់៥ជាន់ នៅឥណ្ឌា

ចែករំលែក៖

     អន្តរជាតិ៖ មានករណីអគារស្នាក់នៅមួយខ្នងកម្ពស់ ៥ជាន់ បានដួលរលំនៅក្បែរទីក្រុង ម៉ុមបៃ (Mumbai) ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃចន្ទទី២៤ ខែសីហាម្សិលមិញនេះ  ហើយមកទល់ពេលនេះ មនុស្សជាង៦០នាក់ត្រូវបានជួយសង្រ្គោះ ចេញពីគំនរអគារខណៈមនុស្ស ០២នាក់បានស្លាប់ និងជាច្រើននាក់ទៀត ត្រូវគេជឿថា នៅបន្តជាប់ក្រោមគំនរអគារហើយប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងតែបន្ត

បើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅរសៀលថ្ងៃអង្គារ ទី២៥ខែសីហា ឆ្នាំ២០២០នេះ និយាយថា អគារខាងលើនេះ ស្ថិតនៅស្រុក រ៉ៃហ្គេដ (Raigad) រដ្ឋម៉ាណារ៉ាស្ត្រា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា។ ជាធម្មតាអគារនោះមានមនុស្សស្នាក់នៅ២០០នាក់។ សម្រាប់មូលហេតុនៃការដួលរលំ គឺមិនទាន់ត្រូវបានគេដឹងច្បាស់ឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៍ស្រុតសំណង់អគារនៅប្រទេសឥណ្ឌាគឺជារឿងដែលបានកើតមានឡើងជាញឹកញាប់បំផុតជាពិសេសអំឡុងរដូវភ្លៀងនេះតែម្តង។

គួររម្លឹកផងដែរថា បើតាមទិន្នន័យពីអាជ្ញាធរឥណ្ឌាផ្ទាល់ បានបញ្ជាក់ថា ក្នុងគ្រោះថ្នាក់បាក់រលំសំណង់អគារសរុបដល់ទៅ ,១៦១ករណីដែលបានកើតមានឡើង នៅទូទាំងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៧ បណ្ដាលឲ្យមនុស្សច្រើនជាង ,២០០នាក់ បានបាត់បង់ជីវិតផងដែរ ដោយ៖ស តារា


ចែករំលែក៖