ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងប្រហែល ១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះ (ម៉ាស៊ីនភ្លើង) មួយកើតឡើងនៅចំណុចស្ពានឆេះ ក្នុងភូមិ០៦ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
កំម្លាំងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងរថយន្តពន្លត់អគ្គិភ័យនគរបាលខេត្ត ចុះជួយធ្វើអន្តរាគមន៍បានរលត់ ១០០%នៅម៉ោង ២និង០០នាទីរសៀលថ្ងៃដដែល។
សម្ភារខូចខាតរួមមាន៖
-ឆេះម៉ាស៊ីនភ្លើង ១គ្រឿង
មូលហេតុ៖ បណ្តាលមកពីឆ្លងប្រព័ន្ធភ្លើង។
រថយន្តពន្លត់អគ្គិភ័យនគរបាលខេត្ត ប្រើប្រាស់ទឹកអស់០១រថយន្ត៕
ដោយ៖ ឆ្លាម សមុទ្រ