ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ដំណើរការផ្លូវការលេខទូរសព្ទ HOTLINE “1275” របស់មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ ។
ក្នុងសេចក្តីជូនដំណឹងដោយបញ្ជាក់ថា៖ ចាប់ពីពេលនេះទៅ បងប្អូនប្រជាពលរដ្ឋ អាចធ្វើការហៅចូលដោយឥតគិតថ្លៃ សម្រាប់លេខទូរសព្ទ HOTLINE ៤ខ្ទង់ “1275” ដើម្បីសាកសួរព័ត៌មាន ដោះស្រាយបញ្ហា សុំជំនួយបច្ចេកទេស និងប្រឹក្សាយោបល់ឱ្យកាន់តែមានប្រសិទ្ធភាព ជុំវិញសេវាសាធារណៈ និងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ការប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ការផ្ទេរកម្មសិទ្ធិយានជំនិះ ចុះបញ្ជីអាជីវកម្ម កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ(Cambodia Driving Rules) និងកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) ។ល៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច