ខេត្តកោះកុង៖ លោកឧត្តមសេនីយ៍ត្រី គង់ មនោ អនុប្រធានអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ជំនួសលោកឧត្តមសេនីយ៍ទោ សំឃិត វៀន ដែលត្រូវបានតែងតាំងជា អភិបាលរងខេត្តកោះកុង។
សូមបញ្ជាក់ថា៖ ពិធីប្រកាសផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តកោះកុង នឹងត្រូវធ្វើឡើងជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ស្អែកនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច