ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលអាមេរិកព្រមាន៖ ក្រុម hackers កូរ៉េខាងជើងកំពុងវាយប្រហារព័ត៌មានវិទ្យា និងលួចប្រាក់ពីទូ ATM ទូទាំងពិភពលោក

ចែករំលែក៖

អន្តរជាតិ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះថា៖បច្ចុប្បន្នក្រុមhackers (ក្រុមវាយប្រហារតាមប្រព័ន្ធអនឡាញ) របស់កូរ៉េខាងជើង កំពុងដឹកនាំការវាយប្រហារព័ត៌មានវិទ្យា ដើម្បីលួចប្រាក់ចេញពីទូ ATM នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក ពេលនេះត្រូវរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះ បានចេញមកព្រមាន នឹងចាត់វិធានការតាមច្បាប់ ប៉ុន្តែពាក់ព័ន្ធករណីនេះប្រទេសកូរ៉េខាងជើង មិនទាន់បញ្ចេញប្រតិកម្ម ណាមួយចំនួនការចោទប្រកាន់ របស់អាមេរិកខាងលើនេះឡើយ។

ជុំវិញបញ្ហានេះដែរ បើតាមអ្នកជំនាញខាងសន្តិសុខតាមប្រព័ន្ធអ៉ីនធើណេតនិងអ្នកវិភាគគោលនយោបាយការបរទេស ប្រតិបត្តិការវាយប្រហារព័ត៌មានវិទ្យា លើស្ថាប័នហិរញ្ញវត្ថុនេះ ធ្វើឡើងដើម្បីជួយជាថវិកាដល់រដ្ឋាភិបាលកូរ៉េខាងជើង ដែលកំពុងជាប់គាំងសេដ្ឋកិច្ចដោយសារតែការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច

គួរបញ្ជាក់ថា ការព្រមានរបស់សហរដ្ឋអាមេរិក ក៏បានអះអាងថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ កូរ៉េខាងជើងបានចាប់ផ្ដើមកំណត់គោលដៅលើធនាគារ នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក ដើម្បីព្យាយាមបង្វិលប្រាក់ និងលួចប្រាក់ចេញពីទូ ATM ដោយ៖ស តារា


ចែករំលែក៖