ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញនៃការិយាល័យបសុពេទ្យចុះចែកថ្នាំបាញ់សម្លាប់មេរោគដល់សត្វគោក្របីដែលផ្ទុះជំងឺសារទឹកនៅស្រុកចន្ទ្រានាពេលកន្លងមក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រធានការិយាល័យបសុពេទ្យ និងសហការីនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានចុះមក តាមដាន ចែកថ្នាំជូនអ្នកស្រុកដើម្បីបាញ់សម្លាប់មេរោគជូនដល់ប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលបានចិញ្ចឹមសត្វគោ ក្របីជាង១ពាន់ក្បាល នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោក យិន សុភាព មន្ត្រីពេទ្យសត្វឃុំសំរោង ស្រុកចន្រ្ទា បានឱ្យដឹងថា សត្វគោ ក្របី របស់អ្នកភូមិដែលឈឺនាពេលកន្លងមកបានព្យាបាលជាសះស្បើយហើយ ដោយនៅព្រឹក២៧ខែសីហានេះ មានលោកប៉ែន ចន្ធី ប្រធានការិយាល័យបសុពេទ្យក៏បានចុះមកពិនិត្យតាមដាន ចែកថ្នាំជូនអ្នកស្រុកដើម្បីបាញ់សម្លាប់មេរោគផងដែរ។

ប្រភពបន្តថា មូលហេតុដែលនាំឱ្យសត្វឈឺតៗគ្នា ដោយសារតែអ្នកភូមិបានដឹកគោងាប់ពីវាលមកផ្ទះ ខ្លះបានហាលសាច់ លក់សាច់ ឆ្អឹង ធ្វើងៀតគោជាដើមជាហេតុធ្វើឲ្យគោ ក្របីឈឺងាប់ជាបន្តបន្ទាប់ ខណៈក្នុងចំណោមគោ ក្របី
ឈឺជិត១០០ក្បាល មានគោក្របីជាច្រើនក្បាលបានជាសះស្បើយដោយអ្នកភូមិបានលែងទៅវាលឈ្មោះថា (វាលលោកតាក្រហមក) មានគោ ក្របី រាប់ពាន់ក្បាលចម្រុះគ្នា ដោយគោ ក្របី ខ្លះ មកពីបណ្ដារឃុំផ្សេងៗមានដូចជាឃុំសំរោង ឃុំច្រេស ឃុំទួលស្តី ជាដើម។

សូមបញ្ជាក់ថា ការផ្ទុះជំងឺសារទឹកនេះ បានកើតឡើងអស់រយៈពេល១២ថ្ងៃហើយចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ រហូតមកទល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ សត្វគោក្របីរបស់ប្រជាពលរដ្ឋនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង កំពុងឈឺ និងងាប់ជាបន្តបន្ទាប់ ដោយសារជម្ងឺសារទឹក និងបូសខ្យល់ ខណៈគោក្របីមួយចំនួនត្រូវភ្លៀងប្រកាច់ងាប់ភ្លាមៗ រកការព្យាបាលមិនទាន់ ឯខ្លះទៀតឈឺជាបន្តជបន្ទាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖