ភ្នំពេញ៖ ប្រកាស ចុះនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ គឺ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរក្រសួង ស្តីពី ការផ្តល់សេវាសាធារណៈ នៃការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ។ នេះបើយោងតាមប្រកាសអន្តរក្រសួង ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
សេចក្តីនៃប្រកាសអន្តរក្រសួងនេះ បានសម្រេចអនុញ្ញាតឱ្យក្រសួងយុត្តិធម៌ អនុវត្តការប្រមូលចំណូលពីកម្រៃពីសេវាសាធារណៈ នៃការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។
សូមបញ្ជាក់ថា៖ ប្រកាសអន្តរក្រសួង ស្តីពី ការផ្តល់សេវាសាធារណៈ នៃការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ គឺមានចំនួន ១០ប្រការ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ដោយ៖ សិលា