ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបសង្វៀនបញ្ជល់មាន់រឹបអូសអាគក៤ក្បាល និងម៉ូតូ៦គ្រឿង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ.ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុង សហការចុះបង្រ្កាបល្បែងស៊ីសងមាន់ជល់រឹបអូសវត្ថុតាង និងសម្ភារ ដើម្បើបន្តនីតិវិធី ។

ករណីបង្ក្រាបសង្វៀនបញ្ជល់មាន់ ភ្នាល់លុយខាងលើ ធ្វើឡើងនៅវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្បែខ្នងអាង ស្ថិតនៅភូមិកវត្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹថា លទ្ធផល ៖ កម្លាំងរឹបអូសនូវវត្ថុតាងរួមមានៈ អាគកចំនួន៤ក្បាល ឧបករណ៍ និងសម្ភារសង្វៀនបញ្ជល់សត្វមាន់មួយកំប្លេ ពូថៅ១ ធុងទឹកកក១ ស្បែកជើង១០គូ និងម៉ូតូចំនួន៦គ្រឿងផងដែរ ចំណែកក្រុមញៀនល្បែងបញ្ជល់មាន់រត់គេច។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលដដែលបន្តទៀតថា ចំពោះឧបករណ៍ជាវត្ថុតាង និងសម្ភារទាំងអស់ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុក ៕

ដោយ ៖ បុឹម ពិន


ចែករំលែក៖