ព័ត៌មានទាន់ហេតុការណ៍៖

US Open នឹងចាប់ផ្តើមនៅថ្ងៃចន្ទក្រោយបងប្អូនប្រុស Bryan ប្រកាសចូលនិវត្តន៍ពីកីឡាវាយតឺន្នីស

ចែករំលែក៖

កូនភ្លោះជនជាតិអាមេរិក Bob Bryan និង Mike Bryan បានប្រកាសចូលនិវត្តន៍ដោយបញ្ចប់ភាពជាដៃគូទ្វេជាប្រវត្តិសាស្ត្រនៅប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍វាយតឺន្នីស US Open ដែលជាការបង្ហាញខ្លួនសម្រាប់ប្រកួតជើងឯកដ៏ធំរបស់ពួកគាត់ទាំង២កាលពីឆ្នាំ១៩៩៥ ។

ក្នុងនាមជាក្រុមដែលទទួលបានសមិទ្ធផលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រប្រកួតជាគូ បងប្អូនរបស់ Bryan បានដណ្តើមបានពានរង្វាន់ចំនួន១១៩ រួមទាំងពានរង្វាន់កម្មវិធី Grand Slams ចំនួន១៦ ពានរង្វាន់ ATP Masters ចំនួន៩ និងមេដាយមាសកីឡាអូឡាំពិកផងដែរ កូនភ្លោះBryans ដែលបានឈ្នះជើងឯក Grand Slam ចំនួន១៦ដងជាមួយគ្នាបាននិយាយរួចហើយកាលពីឆ្នាំមុនថាពួកគេនឹងបញ្ចប់អាជីពរបស់ពួកគេនៅឆ្នាំ២០២០ ។

លោក Mike Bryan នៃកូនភ្លោះបាននិយាយថា យើងមានអារម្មណ៍ថាវាដល់ពេលត្រូវទៅហើយ។ យើងបានផ្តល់រយៈពេលជាង២០ឆ្នាំក្នុងអាជីព ហើយឥឡូវនេះយើងកំពុងទន្ទឹងរង់ចាំជីវិតថ្មីរបស់យើង។ យើងមានអារម្មណ៍រីករាយណាស់ដែលអាចលេងជាគូក្នុងនាមជាបងប្អូនជាយូរមកហើយ

លោក Bob Bryan ក៏បាននិយាយដែរថា យើងមានមោទនភាពបំផុតចំពោះវិធីដែលយើងបានលះបង់ទាំងប៉ុន្មានចំពោះការប្រកួត ហើយបានខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ។ ភាពស្មោះត្រង់របស់យើងចំពោះគ្នាទៅវិញទៅមកមិនដែលរង្គោះរង្គើឡើយ ហើយយើងនឹងចាកចេញពីកីឡាវាយតឺន្នីសអាជីពជាមួយនឹងការសោកស្តាយបំផុត។ យើងនឹងខកខានការប្រកួតប្រជែង និងការអបអរសាទរក្នុងចំណោមកីឡាកររួមអាជីព។ យើងក៏នឹងខកខានការត្រៀមសម្រាប់ការប្រកួតដ៏ធំមួយ ដោយពេលនេះយើងទាំងពីរបានលាអ្នកគាំទ្រទាំងអស់ផងដែរ ៕ដោយ៖ភារៈ


ចែករំលែក៖