ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុយ ថន លោក រស់ ឆាយ លោក ហេង សុខណាង អញ្ជើញជាអធិបតី ពិធីប្រកាសសមាសភាពបន្ថែមថ្នាក់ដឹកនាំយុវជនគណបក្សខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃចុងសប្តាហ៍  ទី៤ ខែសីហា ឆ្នាំ២០២០នេះ នាសាលប្រជុំធំគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីខ្លឹមសារប្រជុំយុវជនគណបក្សថ្នាក់កណ្តាល និងពិធីប្រកាសសមាសភាពបន្ថែមថ្នាក់ដឹកនាំយុវជនគណបក្សខេត្តស្វាយរៀង ក្រោមអធីបតីភាពលោក អ៊ុយ ថន ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង លោក រស់ ឆាយ ប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និង លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង និងមានចូលរួមពី សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សខេត្ត លេខាធិការដ្ឋានយុវជនគណបក្ស គណៈកម្មាធិការយុវជនគណបក្សស្រុក-ក្រុង និងថ្នាក់ដឹកនាំយុវជនគណបក្សឃុំ-សង្កាត់ សរុប ១៥០ នាក់ (ក្បាលម៉ាស៊ីនយុវជន)។ 

លោក ហេង សុខណាង បានលើកឡើងពីសភាពការណ៍ទូទៅ  ស្ថានភាពសង្គម សេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ននិងអនាគតដែលបាននឹងកំពុងផ្តល់កលានុវត្តភាពយ៉ាងច្រើនដល់យុវជនកម្ពុជា   អាចឈានចាប់យកឱកាសបង្កើនសមត្ថភាពនិងចូលរួមជាមួយគណបក្សក៏ដូចជាក្នុងការធានាសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិ តាមមាគ៌ា និងបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកថ្នាក់ដឹកនាំយុវជនម្ពុជា និងបានបង្ហាញពីការរៀបចំ កែសម្រួលរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជនថ្នាក់កណ្តាលព្រមទាំងបានលើកពីទិសដៅសម្រាប់សមាជិក សមាជិកាថ្នាក់ខេត្ត ស្រុក-ក្រុង និងឃុំ-សង្កាត់ ដើម្បីអនុវត្តបន្តនាពេលខាងមុខ៕

ដោយ៖ សុខ ខេមរា

 

 

 


ចែករំលែក៖