ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កម្មវិធីប្រកួតប្រជែងគំនូរជីវចលថ្នាក់ជាតិ លើកទី៧ ឆ្នាំ ២០២០ 7th Cambodia DigiCon6

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងគំនូរជីវចលថ្នាក់ជាតិ លើកទី៧ ឆ្នាំ ២០២០ 7th Cambodia DigiCon6 ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រារព្ធធ្វើនៅព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមានអញ្ជើញជាអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកស្រី ។

ការប្រកួតប្រជែងគំនូរជីវចលនៅកម្ពុជា ( Cambodia DigiCon6 ) គឺក្នុងគោលបំណង  ផ្តល់ឱកាសដល់សិស្ស និស្សិតកម្ពុជា ដែលមានចំណូលចិត្តខាងការរចនា កម្មវិធី ទូរទស្សន៍ តាមប្រព័ន្ធ Digital  មកជួបជុំគ្នា បានបង្ហាញនូវស្នាដៃដែលខ្លួនផលិតបាន និងផ្លាស់ប្តូរគំនិត ទស្សនៈ  បទពិសោធន៍ លើជំនាញនេះ ពីម្នាក់ទៅម្នាក់ និងពីសាលា  វិទ្យាស្ថាន និងសាកល វិទ្យាល័យ មួយទៅសាលា  វិទ្យាស្ថាន និងសាកលវិទ្យាល័យ មួយទៀត ទាំងថ្នាក់ជាតិនិង អន្តរជាតិ ៕

ដោយ៖ សិលា


ចែករំលែក៖