ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកមានករណីឆ្លងកូវីដ​-១៩ ដល់ទៅ​ជិត២៥៩ពាន់នាក់ក្នុងមួយថ្ងៃ

ចែករំលែក៖

ពិភពលោក៖ តាមតួលេខរបស់គេហទំព័រ worldometers.info បានផ្សាយថា គិតមកដល់ថ្ងៃទី​២៩ខែសីហានេះ​ចំនួនអ្នកឆ្លងនៅលើពិភពលោក បន្តកើនឡើងខ្ពស់​។ ក្នុងរយៈពេល​២៤ម៉ោង មានករណីឆ្លងថ្មីដល់ទៅ ២៥៨.០៨១ នាក់​និងស្លាប់​៥.២២១នាក់​។​​
តាមគេហទំព័រ​worldometers.គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤,៨៨៨,០១៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៨៤០,៤២៤នាក់ និងជាសះស្បើយឡើងវិញ ១៧,២៧៦,៣២១នាក់។
ក្នុងចំណោមប្រទេសឆ្លងច្រើនជាងគេ​ គឺសហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លងនិងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦,០៩៤,២៣៧នាក់ ស្លាប់ចំនួន ១៨៥,៨៦៦នាក់ និងជាសះស្បើយចំនួន ៣,៣៧១,១៨៦នាក់។
ចំនួនអ្នកឆ្លងនៅអាមេរិកកើនឡើងខ្ពស់ដោយសារតែពលរដ្ឋធ្វើបាតុកម្មនាពេលកន្លងមកប្រឆាំងការរើសអើងជាតិសាសន៍។ នៅថ្ងៃទី​២៩ខែសីហានេះអាមេរិកនៅតែមានមហាបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍​​ អាចនឹងបង្កឲ្យមានអ្នកឆ្លងកាន់ច្រើនថែមទៀត។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ គឺប្រេស៊ីលមានអ្នកឆ្លង ៣,៨១២,៦០៥នាក់ ស្លាប់ចំនួន ១១៩,៥៩៤នាក់ និងជាសះស្បើយ ២,៩៧៦,៧៩៦នាក់។ លំដាប់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៣,៤៦១,២៤០នាក់ ស្លាប់ ៦២,៧១៣នាក់ និងជាសះស្បើយ ២,៦៤៧,៥៣៨នាក់៕ដោយ៖ធី រីណា


ចែករំលែក៖