ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ ពិភាក្សា​លទ្ធភាព​ទទួល​ការផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ពី​រុស្ស៊ី

ចែករំលែក៖

អន្តរជាតិ៖ ក្រោយការអភិវឌ្ឍវ៉ាក់សាំងរបស់រុស្ស៊ីទួលជោគជ័យ រដ្ឋមន្ត្រីសុខាភិបាលឡាវ និងអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឡាវ បានពិភាក្សាលទ្ធភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដែលរុស្ស៊ីផលិតឈ្មោះថា «Sputnik V» ឲ្យដល់ប្រទេសឡាវ

បើតាមប្រភពព័ត៍មានពីស្ថានទូតរុស្ស៊ី ដែលបានប្រាប់ដល់សារព័ត៌មានVientiane Times កាលពីថ្ងៃទី ២៦ ខែសីហាថ្មីៗនេះថា លោកអគ្គរដ្ឋទូតរុស្ស៊ី Vladimir A. Kalinin បានទៅជួបលោករដ្ឋមន្ត្រីឡាវ Bounkong Syhavong ដោយផ្ទាល់ កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំងនេះ

បន្ថែមពីរឿងនេះ ភាគីទាំងពីរ ក៏បានពិភាក្សាកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតដើម្បីពង្រឹងសមត្ថភាពនិងជំនាញរបស់បុគ្គលិកសុខាភិបាលឡាវព្រមទាំងបំពាក់សម្ភារពេទ្យទំនើបៗដល់បណ្ដាមន្ទីរពេទ្យរដ្ឋខ្លួនផងដែរ ប៉ុន្តែយ៉ាងណាមិញ លទ្ធផលនៃកិច្ចសន្ទនាយ៉ាងណានោះ ពុំទាន់ត្រូវបានបង្ហើបនៅឡើយទេ

សូមជម្រាបថា រុស្ស៊ីបានប្រកាសពីវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួនកាលពីដើមខែសីហានេះ ហើយក៏បានចុះបញ្ជីវ៉ាក់សាំងនេះជាផ្លូវការ កាលពីថ្ងៃទី ១១ ខែសីហា ផងដែរ  តាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ីSputnik នៅថ្ងៃទី២៥ ខែសីហា ក្រសួងសុខាភិបាលរុស្ស៊ី បានអះអាងថាមជ្ឈមណ្ឌលស្រាវជ្រាវរុស្ស៊ីមួយ ទទួលបានការអនុញ្ញាតដើម្បីរៀបចំការពិសោធន៍នៃវ៉ាក់សាំង COVID-19 នេះ

ការសាកល្បងវ៉ាក់សាំងនេះ នឹងត្រូវរៀបចំឡើងក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្ររដ្ឋមួយចំនួនក្នុងទីក្រុង មូស្គូ អ្នកស្ម័គ្រចិត្តប្រមាណ ម៉ឺននាក់ដែលមានអាយុ ១៨ឆ្នាំ ឡើងទៅ នឹងចូលរួមក្នុងការពិសោធន៍នេះ នេះបើតាមប្រភពព័ត៌មានក្នុងស្រុករុស្ស៊ីដដែល

ក្រសួងសុខាភិបាលរុស្ស៊ី បានអះអាងថា វ៉ាក់សាំង «Sputnik V» បានឆ្លងកាត់ការត្រួតពិនិត្យចាំបាច់ទាំងអស់ ហើយត្រូវបានបញ្ជាក់ថាមានសមត្ថភាពកសាងប្រព័ន្ធសុំាប្រឆាំង COVID-19 ហើយបច្ចុប្បន្នប្រទេសជាង២០ បានស្នើសុំទិញវ៉ាក់សាំងរបស់រុស្ស៊ី

បើតាមសារព័ត៌មាន Sputnik រុស្ស៊ី មានគម្រោងផលិតវ៉ាក់សាំង COVID-19 ចន្លោះពី ,លានដូ ហើយរំពឹងនឹងផលិតក្នុងប្រទេសចំនួនដែលនឹងជំរុញផលិតកម្មរហូតដល់ ៥០០លានដូក្នុងមួយឆ្នាំដោយ៖សតារា


ចែករំលែក៖