ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ១៨ខ្នងនៅស្រុករមាសហែករបើកដំបូលដោយសារខ្យល់កន្ត្រាក់ពេលកំពុងធ្លាក់ភ្លៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ១៨ខ្នងត្រូវបានរបើកដំបូលដោយសារតែខ្យល់កន្ត្រាក់ពេលមេឃកំពុងធ្លាក់ភ្លៀងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ខែសីហាឆ្នាំ២០២០ស្ដិតក្នុង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ផ្ទះដែលរងការខូចខាតមាន៖

ទី១-ជារបស់ឈ្មោះពេជ ផាន ភេទស្រី ឣាយុ៤២ឆ្នាំ រស់នៅភូមិស្មាច់ ឃុំក្រសាំង ជាផ្ទះឈេីមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្ររបេីកដំបូលសង្ក័សីទាំងស្រុង។

ទី២-ជារបស់ឈ្មោះឃិន ឣាន ភេទប្រុសឣាយុ៥៧ឆ្នាំ រស់នៅភូមិស្មាច់ ឃុំក្រសាំងស្រុករមាសហែក ជាផ្ទះឈេីមានទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្របានរបើកជញ្ជាំងស្លឹកឣស់២ផ្ទាំង។

ទី៣-ជារបស់ឈ្មោះប៊ិស ទូច ភេទប្រុស ឣាយុ៣៣ឆ្នាំរស់នៅភូមិស្មាច់ ជាផ្ទះឈេីមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្របានរបើកដំបូលសង្ក័សីចំនួន២សន្លឹក។

ទី៤-ជារបស់ឈ្មោះស្រី សៀត ភេទស្រី រស់នៅភូមិស្មាច់ ជាផ្ទះឈេីមានទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្របានរបេីកដំបូលហ្វុីប្រូស៊ីម៉ងត៍៣សន្លឹក។

ទី៥-ជារបស់ឈ្មោះសូ រ៉េន ភេទស្រី ឣាយុ៣៧ឆ្នាំនៅភូមិស្មាច់ជាផ្ទះឈេីទំហំ៤ម៉ែត្រគុណនឹង១៦ម៉ែត្របានរបេីកដំបូលសង្ក័សីអស់ទាំងស្រុង។

ទី៦-ជារបស់ឈ្មោះសុក សាឡន ភេទប្រុស ឣាយុ៤១ឆ្នាំ រស់នៅភូមិធ្នង់ជាផ្ទះឈេីមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្របានរបើកដំបូលសង្ក័សីអស់ទាំងស្រុង។

ទី៧-ជារបស់ឈ្មោះឣុី យ៉ន ភេទ ស្រីឣាយុ៥៧ឆ្នាំនៅភូមិធ្នង់ ឃុំក្រសាំងជាផ្ទះឈើមានទំហំ៨ម៉ែត្រគុណនឹង១២ម៉ែត្របានរបេីកដំបូលសង្ក័សីចំនួន៥សន្លឹក។

ទី៨-ជារបស់ឈ្មោះហេង ឌឿន ភេទស្រី ឣាយុ៣៧ឆ្នាំ នៅភូមិធ្នង់ជាផ្ទះឈេីទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្របានរបេីកដំបូលសង្ក័សីចំនួន៤សន្លឹក។

ទី៩-ជាវបស់ឈ្មោះឈុន ឃុន ភេទប្រុសឣាយុ៧៨ឆ្នាំ នៅភូមិធ្នង់ ជាផ្ទះឈេីមានទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្របានរបេីកដំបូលសង្ក័សី៣សន្លឹក។

ទី១០-ជារបស់ឈ្មោះហុី យាន ភេទស្រី ឣាយុ៤៧ឆ្នាំនៅភូមិធ្នង់ ជាផ្ទះឈេីទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្របានរបេីកដំបូលស័ង្កសី២សន្លឹក។

ទី១១-ជារបស់ឈ្មោះរស់ នឿន ភេទស្រី ឣាយុ៤៧ឆ្នាំនៅភូមិធ្នង់ ផ្ទះឈេីមានទំហំ៣ម៉ែត្រគុណនឹង៥ម៉ែត្របានរបេីកដំបូលសង្ក័សី២សន្លឹក។

ទី១២-មានឈ្មោះគុំ ស្រីនិច ភេទ ស្រីឣាយុ៣២ឆ្នាំរស់នៅភូមិត្រពាំងជ្រៃ ឃុំក្រសាំងជាផ្ទះឈេីមានទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្របានរបេីកក្បឿងឣស់ចំនួន៦០សន្លឹក។

ទី១៣-មានឈ្មោះមាស ញ៉ ភេទ ស្រីឣាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃជសផ្ទះឈេីមានទំហំ៣ម៉ែត្រគុណនឹង៥ម៉ែត្របានរបេីកដំបូលសង្ក័សីចំនួន៣សន្លឹក។

ទី១៤-ជារបស់ឈ្មោះខឹម កង ភេទស្រី ឣាយុ៣២ឆ្នាំរស់នៅភូមិត្រពាំងជ្រៃជាផ្ទះឈេីទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្របានរបេីកដំបូលសង្ក័សីចំនួន៤សន្លឹក។

ទី១៥-ជាេបស់ឈ្មោះវង ជា ភេទស្រី ឣាយុ៦០ឆ្នាំរស់នៅភូមិត្រពាំងជ្រៃជាផ្ទះឈេីមានទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្របានរបេីកដំបូលក្បឿងចំនួន២០សន្លឹក។

ទី១៦-ជាផ្ទះរបស់ឈ្មោះសៀង ប្រុស ភេទប្រុស ឣាយុ៣៣ឆ្នាំនៅភូមិត្រពាំងជ្រៃជាផ្ទះឈេីទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្របានរបេីកដំបូលក្បឿង១០សន្លឹក។

ទី១៧-ជាផ្ទះរបស់ឈ្មោះឃី ហុី ភេទប្រុស ឣាយុ៤៧ឆ្នាំនៅភូមិត្រពាំងជ្រៃ ផ្ទះឈេីទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្របានរបេីកដំបូលសង្ក័សីចំនួន៣សន្លឹក ។

ទី១៨-ផ្ទះរបស់ឈ្មោះកឹម ហឿន ភេទស្រី ឣាយុ៦៥ឆ្នាំនៅភូមិត្រពាំងជ្រៃ ផ្ទះឈេីទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្របានរបេីកដំបូលសង្ក័សីចំនួន៥សន្លឹក។

ប្រភពបន្តថា ករណីភ្លៀងលាយឡំខ្យល់កន្ត្រាក់នេះមិនបណ្ដាលឱ្យមានមនុស្សនិងសត្វរងគ្រោះអ្វីនោះទេនិងសូមឱ្យបងប្អូនពេលមានភ្លៀងត្រូវរត់រកទីទួលមានសុវត្ថិភាពដើម្បីជៀសឱ្យឆ្ងាយពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ដោយ៖យឹម សុថាន


ចែករំលែក៖