ព័ត៌មានទាន់ហេតុការណ៍៖

លោក បោន ប៊ិន ជូនដំណឹង និងធ្វើការណែនាំដល់យោធិន នៃកងរាជអាវុធហត្ថ ដែលដល់អាយុត្រូវ ចូលនិវត្តន៍ឆ្នាំ២០២១

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  យោងតាមសេចក្ដីណែនាំរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ០៥/ស.ណ.ន ២០២០ ស្ដីពីការអនុវត្តន៍តាមរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិនអាជីបទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ។ 

   នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកង អាវុធហត្ថខេត្ត បានដឹកនាំ លោក មេបញ្ជាការរងទាំងអស់ ដើម្បីជូនដំណឹង និងធ្វើការណែនាំដល់យោធិន នៃកងរាជអាវុធហត្ថ ដែលដល់អាយុត្រូវ ចូលនិវត្តន៍ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈសម្បត្តិ និង លក្ខខណ្ឌកំណត់ឱ្យបំពេញបែបបទ និងឯកសារពាក់ព័ន្ធសម្រាប់យោធិនម្នាក់ៗផងដែរ៕ដោយ៖ ស សម


ចែករំលែក៖