ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨:០០ព្រឹក ដោយពិនិត្យ និងពិភាក្សាលើ:
១-សេចក្តីព្រាងច្បាប់ លើមូលបត្ររដ្ឋ ។
២-សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអាផ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ។
៣-បញ្ហាផ្សេងៗ មួយចំនួនទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០៕
ដោយ៖ សិលា