ព័ត៌មានទាន់ហេតុការណ៍៖

Arsenal ឈ្នះពាន Community Shield ក្រោយយកឈ្នះLiverpool ក្នុងបាល់ប៉េណាល់ទី

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមម្ចាស់ជើងឯក Premier League ហង្សក្រហម Liverpool ក្នុងបាល់ប៉េណាល់ទី៥ទល់៤កាលពីរាត្រីម្សិលមិញ ក្នុងការលើកពានរង្វាន់អង់គ្លេស Community Shield នៅឯកីឡដ្ឋានWembley ដោយគ្មានអ្នកទស្សនាផ្ទាល់។

កីឡាករ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំបានរកគ្រាប់បាល់បានយ៉ាងល្អនាំមុខ១គ្រាប់នៅនាទីទី១២ដែលការនាំមុខនេះត្រូវបានបន្តរហូតដល់ចប់តង់ទី១។ ចូលដល់តង់ទី២ក្រុមទាំង២នៅតែព្យាយាមរកគ្រាប់បាល់បន្ថែម ប៉ុន្តែមិនអាចទៅរួចទេ រហូតដល់នាទីទី៧៣ កីឡាករ Minamino របស់ក្រុមហង្សក្រហម Liverpool បានរកគ្រាប់បាល់១គ្រាប់តាមស្មើវិញ១ទល់១ ដែលលទ្ធផលនេះបានបន្តរហូតដល់ចប់តង់ទី២។

ក្នុងលទ្ធផលស្មើគ្នា១ទល់១ អាជ្ញាកណ្តាលបានកាត់សេចក្តីឲ្យស៊ុតបាល់ប៉េណាល់ទីមួយក្រុមឲ្យស៊ុត៥គ្រាប់ ហើយពេលនោះកីឡាករក្រុមកាំភ្លើងធំ Arsenal បានស៊ុតយ៉ាងល្អដោយចូលទាំង៥គ្រាប់។ ចំណែកកីឡាករក្រុមហង្សក្រហមLiverpool វិញចូលតែ៤គ្រាប់ប៉ុណ្ណោះដោយខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមLiverpool ឈ្មោះ Rhian Brewster ស៊ុតបាល់មិនចូល

លទ្ធផលនេះធ្វើឲ្យក្រុមម្ចាស់ជើងឯក FA Cup យកឈ្នះក្រុមLiverpool លើកពាន Community Shield ប្រចាំឆ្នាំ២០២០នេះ ដែលជាការឈ្នះលើកទី១៥ក្នុងប្រវត្តិសាស្រ្តសម្រាប់ខ្លួនមួយនេះ ហើយជាឆ្នាំទី ២ជាប់ៗគ្នា ដែលក្រុមហង្សក្រហម Liverpool បានចាញ់ដោយបាល់ប៉េណាល់ទីបន្ទាប់ពីបរាជ័យលើក្រុម Manchester City កាលពីឆ្នាំ២០១៩ក្នុងការប្រកួតពានរង្វាន់ខាងលើនេះដែរ។ ប៉ុន្តែក្រុមទាំង២គឺ Arsenal និង Livepool បានឈ្នះពានរង្វាន់ Community Shield បាន១៥ដងដូចគ្នាគិតត្រឹមឆ្នាំនេះដោយ៖ភារៈ


ចែករំលែក៖