ព័ត៌មានទាន់ហេតុការណ៍៖

ខឹងឪពុកម្តាយនៅឯស្រុកកំណើតបុរសម្នាក់មកចងកសម្លាប់ខ្លួននៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់ខឹង​ឪពុកម្តាយ​នៅ​ឯស្រុកកំណើត​ បានធ្វើ​ដំណើរ​មក​ភ្នំពេញ ​មកសុំ​សាច់ញាតិ​​ស្នាក់​នៅក្នុង​បន្ទប់​ជួល បាន២​ថ្ងៃ ក៏​សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០២០ នៅ​ខាងលិច​សាលារៀន​សន្ធ​រម៉ុក តាមផ្លូវលេខ​១៣២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ចបានឲ្យដឹងថា ជនដែលធ្វើអត្តឃាតមានឈ្មោះ ម៉ៅ មាន មានស្រុកកំណើតនៅស្រុក​កំពង់ត្រាច ខេត្តកំពត។

បើតាមសមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះបានខឹងនឹងឪពុកម្តាយនៅឯស្រុកកំណើត ហើយបានចាកចេញពីស្រុក​មកសុំ​សាច់ញាតិ​ស្នាក់នៅ​បណ្តោះអាសន្ន​ចំនួន​២​ថ្ងៃ ដើម្បី​ស្វែងរក​ការងារធ្វើ លុះពេល​សាច់ញាតិ​ដែលជា​ម្ចាស់​បន្ទប់​បាន​ទៅ​រត់​ម៉ូតូ​​ឌុបបាត់ទៅ ​ជនរងគ្រោះក៏បានចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅ។

ប្រភព​បាន​បន្តថា នៅពេលម្ចាស់បន្ទប់បានវិលត្រឡប់មកពីរត់​ម៉ូតូ​វិញនៅ​ម៉ោង​ជាង​៤​រសៀល ស្រាប់តែ​ឃើញ​បុរស​នោះ​យក​ខ្សែ​អង្រឹង​ចងក​ទៅនឹង​ដែក​ពិតាន​ស្លាប់​បាត់ទៅហើយ​។

​បន្ទាប់ពីកើតហេតុ ​សមត្ថកិច្ច​ជំនាញ​បានចុះមកធ្វើ​កោសល្យវិច័យ ហើយបានបញ្ជាក់ថា ​ជនរងគ្រោះពិតជាធ្វើអត្តឃាតប្រាកដមែន៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖