ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្នងការខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង​ ១២៖៣០នាទី នៅចំណុចភូមិល្វាលើ ឃុំល្វា ស្រុកចំការលើ​ ​ខេត្ត​កំពង់ចាម​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមសហការជាមួយជំនាញអធិការស្រុកចំការលើ ដឹកនាំដោយលោកវរសេនីយ៍ទោ ស្រី សុគន្ធ នាយការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណីដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖

១-ឈ្មោះ​ ប៉ះ វិត ភេទប្រុស​ សញ្ជាតិ​ខ្មែរ​ អាយុ​៣៨ឆ្នាំ​នៅភូមិល្វាលើ ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម​។

២-ឈ្មោះ​ រី​ មករា​ ភេទប្រុស​ អាយុ​៣០ឆ្នំា​ សញ្ជាតិ​ខ្មែរ​ នៅភូមិថ្មី​ ឃុំចំការអណ្តូង​ ស្រុកចំការលើ​ ខេត្តកំពង់ចាម​។ 

៣-ឈ្មោះ​ ម៉ាន​ ឈុនលី​ ភេទប្រុស​ អាយុ​២៤ឆ្នំា​ សញ្ជាតិ​ខ្មែរ​ នៅភូមិស្វាយទាប​ ឃុំស្វាយទាប​ ស្រុក​ចំការលេី​ ខេត្តកំពង់ចាម​។ 

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖

ម្សៅ​ក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន២៣កញ្ចប់​ នឹងទូរស័ព្ទដៃចំនួន​០៣គ្រឿង​ ។  

 បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងជំនាញយើងបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖ សសម

    


ចែករំលែក៖