ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាក់ស៊ីពន្លះជាមួយនឹងរថយន្តកុងតឺន័រទាំងព្រឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្ត២គ្រឿងបានពន្លះគ្នាទាំងព្រឹកកាលពីវេលាម៉ោងជិត៦ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ ក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(ចំណុចផ្លូវកោង)។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តរត់តាក់សុី ម៉ាក BYD ពាក់ស្លាកលេខ2B-1857 អ្នកបើកបរឈ្មោះ GUAN LIANLIN(ជនជាតិចិន) អាយុ២៩ឆ្នាំ មុខរបរបើកតាក់សុី ស្នាក់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ បានរេចង្កូតជ្រុលទៅបុករថយន្តធុនធំ ម៉ាកFUSOពាក់ស្លាកលេខ3D-1550 ដែលឈប់ចតសម្រាកពេលយប់នៅប្របចិញ្ចើមផ្លូវក្រួសក្រហម (អ្នកបើកបររត់បាត់)។ ប៉ុន្តែហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ហើយបច្ចុប្បន្ននគរបាលស្រុកព្រៃនប់បានយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕

ដោយ ៖ សសម


ចែករំលែក៖