ព័ត៌មានទាន់ហេតុការណ៍៖

ស្រី្តមានសតិ​មិន​ប្រក្រតីម្នាក់ដើរដាច់សង្វែងត្រូវបុរសចាំចម្ការចាប់រំលោភបានសម្រេច ក្រោយមកជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្ត​ប៉ៃលិន ៖ ​បុរស​ចាំចម្ការ​ម្នាក់ ​ទំនងជាខានយូរជូរមាត់នឹកចង់ រួមភេទ ហើយពេលឃើញស្រី្តមានសតិ​មិន​ប្រក្រតីម្នាក់ដើរដើរដាច់សង្វែងតែម្នាក់ឯង ស្ទុះចាប់សង្គ្រប់រំលោភសេពសន្ថវ:បានសម្រេច តែក្រោយមកត្រូវបែកការណ៍ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅអនុវត្តតាមច្បាប់។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០ នៅភូមិ អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន។

មន្រ្តីនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ថោ​ង វុ​ទ្ធី អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំ​ណែ​កជន​រង​គ្រោះ មិនមិនស្គាល់អត្តសញ្ញាណនោះទេ មាន អាយុ​ប្រហែល​៤០ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ហើយ​សាច់ញាតិ​ជន​រង​គ្រោះ​ក៏​មិនដឹង​រស់នៅ​ទីកន្លែង​ណា​ដែរ​។នាងមានសតិមិនប្រក្រតី ។

ប្រភពដដែលបានឲ្យដឹងទៀតថាមុនពេលកើតហេតុបុរស​ល្មោភកាម​ខាងលើបានឃើញស្រី្តមានសតិមិនប្រក្រតីម្នាក់នេះដែលមិនដឹងជានាងវង្វេងមកពីខេត្តណាទេ។ស្រ្តីរូបនេះបាននិយាយមិនដឹងខុសត្រូវតែម្នាក់ឯង ហើយដើរមកដល់ទីនេះស្រាប់តែជនសង្ស័យឃើញនិងទំនងជាបុរសនេះស្រេកឃ្លានកាមគុណព្រោះអត់យូរផងនោះក៏ចាប់រំលោភសេពសន្ថវ:រហូតបានបានសម្រេចតែម្តង ។ ប៉ុន្តែទង្វើអសិលធម៌នេះមិនអាចលាក់លៀមបានទេហើយត្រូវបានអ្នកជិតខាងដឹងប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនហើយត្រូវនគរបាលស្រុកសាលាក្រៅកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនដើម្បី​បន្ត​នីតិវិធី​ច្បាប់ នាព្រឹកថ្ងៃទី៣១ ខែ សីហា នេះ៕ដោយ៖ប្រាថ្នា


ចែករំលែក៖