ព័ត៌មានទាន់ហេតុការណ៍៖

គ្រប់គ្នាភ្ញាក់ផ្អើលក្រោយពី លី ម៉ារីណា ប្រាប់អាយុពិតក្នុងថ្ងៃពិសេសមួយ

ចែករំលែក៖

     ភ្នំពេញ៖ តារាសម្តែង អ្នកនាង លី ម៉ារីណា បានធ្វើឲ្យអ្នកគាំទ្រ និងចូលរួមកម្មវិធីដ៏ធំមួយមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបានបញ្ជាក់ពីអាយុពិតគឺវ័យជាង៤០ឆ្នាំ ខណៈដែលសម្រស់របស់នាងនៅតែក្មេងជាងវ័យ។ ការប្រកាសនេះបានធ្វើឡើងក្រោយពីអ្នកនាងត្រូវបានក្រុមហ៊ុនមួយបានតែងតាំងតារាតំណាងផលិតផលល្បីឈ្មោះមួយដែលជាការងារនាងមិនធ្លាប់ធ្វើពីមុនមក។

   ចូលប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជាង២០  លី ម៉ារីណា នៅតែឈរក្នុងតំណែងខ្ពស់មួយ ហើយអ្វីដែលគេចាប់អារម្មណ៍គឺរូបសម្រស់ដែលមិនបានចាស់ទៅតាមវ័យ។ ទោះមិនចាប់យកការងារសិល្បៈច្រើនក្នុងពេលបច្ចុប្បន្នប៉ុន្តែនាងនៅតែលេចមុខជាហូរហែក្នុងស្នាដៃសម្តែងជាច្រើន។ កាន់តែចាប់អារម្មណ៍ក្រោយពីនាងបង្ហាញរូបរាងក្នុងកម្មវិធីប្រកាសជាទូតសុឆ្ទៈរបស់ក្រុមហ៊ុនHK7 Co.,LTDកាលពីថ្ងៃទី២៩ ខែសីហានេះ។ អ្នកនាងថាអ្នកនាងមិនលាក់ទេគឺពេលនេះវ័យជាង៤០ឆ្នាំហើយ  នេះជាលើកដំបូងដែលនាងទទួលយកការងារនេះក្រោយពីបានប្រើប្រាស់ និងស្វែងយល់ពីផលិតផលរបស់ក្រុមហ៊ុនខាងលើ។ អ្នកនាងថាការងារសិល្បៈនាងនៅតែទទួលយកជាធម្មតា ប៉ុន្តែមិនទទួលយកច្រើនពេកទេព្រោះតែមានក្រុមគ្រួសារគឺកូន និងមានមុខរបរផ្ទាល់ខ្លួន។ ក្រៅពីការបង្ហាញពីអាយុនិងការងារសិល្បៈ តារាស្រីរូបនេះក៏បានជំរុញលើកទឹកចិត្តស្ត្រីទាំងអស់ដែលចូលរួមសិក្ខាសាលានៅថ្ងៃនោះឲ្យខិតខំប្រឹងប្រែងក្លាយជាមនុស្សរឹងមាំ កុំផ្តេកផ្តួលលើវាសនា និងពឹងអាស្រ័យតែលើកម្លាំងមនុស្សប្រុស។ ចំពោះរឿងផ្ទាល់ខ្លួនវិញ អ្នកនាង នៅតែមាន សេចក្តីសុខ លើស្នេហា ក្រោយបានប្តីជាអាណិកជន អាមេរិក និងមានកូនប្រុសម្នាក់ ជាចំណងដៃ។ផែនការយកកូន បន្ត ម៉ារីណា សុំពេលពន្យារពេលសិនរង់ចាំការងាររលូនបន្តទៀត។

    អតីត តារាបង្ហាញម៉ូដ អ៊ឹ សុគន្ឋាដែលជានាយិការក្រុមហ៊ុន HK7 Co.,LTDបញ្ជាក់ថា អ្នកនាង បានជ្រើសរើស លី ម៉ារីណា ចូលមករួមការងារ ដោយសារ យល់ថា ជាតារាដែល មានឈ្មោះល្បីល្បាញពេញប្រទេស រហូតដល់ក្រៅស្រុក។ អ្នកនាង ជាតារាក្នុងដួង ចិត្តតាំងពីនាង នៅតូចៗ មកម្ល៉េះ ហើយ គិតថា សម្រស់គាត់ស្អាត បែបធម្មជាតិដែលមិនសរសើរមិនបាន  ណាមួយគាត់មានចំនុចទាំងអស់នេះហើយទើប មិនមើលរំលងគាត់ពេញ ចិត្តរួមការងា ចែកចំណេះដឹងអោយស្ត្រីយើងបន្ថែមទៀត៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖