ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្តីណែនាំពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយផ្អែកលើ ស្ថានភាពនៃការចម្លងវីរុសកូវីដ១៩ នៅលើបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មិនទាន់មានការធូរស្បើយហើយ កំណើននៃការចម្លងវីរុសកូវីដ១៩ និងការស្លាប់ដោយសារជំងឺនេះនៅតែបន្តមានខ្ពស់នៅឡើយ បើទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងវីរុសកូវីដ១៩នៅក្នុងសហគមន៍នៅឡើយក៏ដោយ ក៏ជំងឺដ៏កាចសាហាវនេះ នៅតែជាការគំរាមកំហែងសុខ ភាពសាធារណៈ ហើយលទ្ធភាពនៃការចម្លងវីរុសនេះនៅក្នុងប្រទេស ក៏នៅតែជាក្ដីព្រួយបារម្ភនៅឡើយដែរ។

ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារការចម្លងវីរុសកូវីដ១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។

សូមអានសេចក្តីណែនាំលំអិតរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីអនុវិធានការសំខាន់ៗមានដូចខាងក្រោម៖


ចែករំលែក៖