ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាល់ទាត់នារី Lyon ឈ្នះពានរង្វាន់ Champions League ផ្នែកនារី៥ឆ្នាំជាប់គ្នា

ចែករំលែក៖

ក្រុមបាល់ទាត់នារី Lyon បានឈ្នះពានរង្វាន់Champions League ផ្នែកនារីរយៈពេល៥ឆ្នាំជាប់គ្នា ខណៈដែលពួកគេបានផ្តួលក្រុម Wolfsburg ក្នុងលទ្ធផល ៣-១ នៅទីក្រុង San Sebastian ជ័យជម្នះកាលពីថ្ងៃអាទិត្យម្សិលមិញបានធ្វើឱ្យកីឡាការិនីសញ្ជាតិអង់គ្លេស Lucy Bronze ឈ្នះពានកីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបផ្នែកនារីជាលើកទី៣របស់នាងជាមួយក្លឹបបារាំងមួយនេះ

កីឡាការិនី Eugenie le Sommer របស់បារាំងបានរកគ្រាប់បាល់បើកឆាក ហើយកីឡាការិនី Saki Kumagai សញ្ជាតិជប៉ុនបានរកបាន១គ្រាប់ធ្វើឲ្យលទ្ធផល Lyon នាំមុខ Wolfsburg ២ទល់០នៅតង់ទី ១ ។

ចូលដល់តង់ទី២មិត្តរួមក្រុមសញ្ជាតិអង់គ្លេសគឺកីឡាការិនី Jodie Taylor បានរកគ្រាប់បាល់បន្ថែម១គ្រាប់ទៀត ធ្វើឲ្យក្រុម Lyon នាំមុខ៣គ្រាប់ ប៉ុន្តែជិតចប់ការប្រកួតទៅហើយកីឡាការិនីក្រុម Wolfsburgរកបាន១គ្រាប់សងវិញ ធ្វើឲ្យចប់ការប្រកួតក្រុមខ្លាំង Lyon ឈ្នះក្រុម Wolfsburg ក្នុងលទ្ធផល ៣ទល់១។

ក្រុមទាំងពីរបានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រជាលើកទី៤ចាប់តាំងពីឆ្នាំ ២០១៣ ប៉ុន្តែក្រុមបារាំង Lyon បានឈ្នះជាលើកទី៣ ហើយរដូវកាលនេះពួកគេបានផ្តួលក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ជាលើកទីជាប់ៗគ្នានៅក្នុងក្របខ័ណ្ឌ Champions League ផ្នែកនារី ។

ជ័យជម្នះនេះធ្វើឲ្យក្រុមកំពូលនារី Lyon ក្លាយជាក្រុមបាល់ទាត់ស្ត្រីដ៏ធំបំផុតរបស់ទ្វីបអឺរ៉ុប ខណៈដែលពួកគេបានឈ្នះពានរង្វាន់ជាលើកទី៧ក្នុងការបង្ហាញខ្លួនចុងក្រោយចំនួន៩លើកចាប់តាំងពីឆ្នាំ២០១០មក ដោយ៖ភារៈ

 


ចែករំលែក៖