កីឡាករវាយកូនហ្គោល Jon Rahm បានផ្តួលកីឡាករ Dustin Johnson ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យមួយក្នុងការឈានទៅលើកពានរង្វាន់ BMW Championship នៅឯទីលានវាយកូនហ្គោល Olympia Fields ក្នុងរដ្ឋ Chicago សហរដ្ឋអាមេរិក។
កីឡាករវាយកូនហ្គោលសញ្ជាតិអេស្ប៉ាញវ័យ៣៥ឆ្នាំរូបនេះបានក្លាយជាម្ចាស់ជើងឯកបន្ទាប់ពីកីឡាករវ័យ៥៤ឆ្នាំម្នាក់មិនអាចយកឈ្នះរូបគាត់បានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ Jon Rahm ធ្វើបានល្អដោយវាយកូនហ្គោលទាំងការប្រកួតចម្ងាយនិងការស៊ុតចូលឡូ នៅពេលដែលគាត់មានភាពរហ័សរហួន និងមានឱកាសច្រើនដើម្បីទទួលបានពិន្ទុខ្ពស់ជាងគេចាប់តាំងពីថ្ងៃបើកឆាកប្រកួត រហូតដល់វគ្គផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា កីឡាករវាយកូនហ្គោលទាំង៣០នាក់ដែលមានពិន្ទុខ្ពស់ជាងគេក្នុងតារាងពិន្ទុមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតដណ្តើមជើងឯករដូវកាលក្រោយនៅឯទីលានខាងកើតក្នុងរដ្ឋអាត្លង់តាដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
ដោយឡែកកីឡាករវាយកូនហ្គោលឆ្នើម Tiger Woods ដែលត្រូវការចំណាត់ថ្នាក់កំពូលទាំង៥ ស្ថិតក្នុងចំណោមកីឡាករដែលត្រូវខកខានទៅប្រកួតនៅសប្តាហ៍ក្រោយដែរ ៕ដោយ៖ភារៈ