ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីឥណទានជិះម៉ូតូបុករុឺម៉កម៉ូតូមិនមានភ្លើងបំភ្លឺផ្លូវរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារតែរុឺម៉កម៉ូតូមិនមានភ្លើងបំភ្លឺខាងក្រោយត្រូវម៉ូតូដែលបើកស្របទិសគ្នាបុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះទាំងនេះរងរបួសដេកដួលរដូករណែលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៧និង១២៨ ស្ថិតក្នុងភូមិ ថី្ម សង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា រុឺម៉កម៉ូតូបើកបរដោយឈ្មោះចាន់ រដ្ឋា​ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន​ និងអ្នករួមដំណើរឈ្មោះសោម លក្ខិណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូររស់នៅភូមិ ស្វាយអាណាត ឃុំ ញ ស្រុកកំពង់រោទ៍  ខេត្តស្វាយរៀង ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះអ៊ុត វិប៊ុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមន្ត្រី​ឥណទាន រស់នៅភូមិព្រៃរំដូល ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា WINNER ពណ៌ខ្មៅ​ គ្មានស្លាកលេខបានរងការខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា មុនកើតហេតុមានមនុដ្សប្រុសស្រី២នាក់បានជិះរុឺម៉កម៉តូមួយគ្រឿងម៉ាកហុងដាសេ​១២៥​ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១I-៣៨៧៥ក្នុងទិសដៅពីលិចទៅកើតដោយមិនមានភ្លើងបំភ្លឺពីខាងក្រោយឡើយ ខណៈនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា WINNER ពណ៌ខ្មៅ​ គ្មានស្លាកលេខក្នុងទិសដៅស្របគ្នាបុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ចំណែកវត្ថតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖