ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប៊ីសាអ៊ូឌីតរកឃើញអណ្តូងប្រេងនិងឧស្ម័នហ្គាសពីរកន្លែងទៀត

ចែករំលែក៖

អន្តរជាតិ៖ដូនតារបស់អារ៉ាប៊ីសាអ៊ូឌីត បានជ្រើសរើសទីភូមិសាស្ត្រដ៏ល្អសម្បូរទៅដោយធនធានធម្មជាតិ ដើម្បីកសាងនគរ។អារ៉ាប៊ី​សាអ៊ូឌីតជាប្រទេសនាំប្រេងចេញលំដាប់ទី​១លើពិភពលោក ហើយពេលនេះបានរកឃើញអណ្តូងប្រេង​២កន្លែងថ្មីទៀត ។
ក្រុមហ៊ុនប្រេង Saudi Aramco របស់​ អារ៉ាប៊ីសាអ៊ូឌីតទើបតែរកឃើញអណ្តូងប្រេង​និងឧស្ម័នពីរកន្លែងទៀត​​ ។ រដ្ឋមន្ត្រីក្រសួងថាមពល​អារ៉ាប៊ីសាអ៊ូឌីតលោក Abdulaziz bin Salman បានបញ្ជាក់ថា ក្រុមហ៊ុនប្រេង Saudi Aramco ទើបតែរកឃើញអណ្តូងប្រេងពីរកន្លែង ស្ថិតនៅតំបន់Al-Jawf ​។ អណ្តូងប្រេងទាំងពីរកន្លែងថ្មីនោះបានដាក់ឈ្មោះថា «Hadat Al-Hajrah” និង​dầu “Abraq Al-Talul”។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងថាមពល លោក Abdulaziz បានបញ្ជាក់ថា អណ្តូងប្រេង Haddah al-Hajrah ​ស្ថិតនៅភាគខាងកើតទីក្រុង Sakakah អាចយកបានឧស្ម័នដល់ទៅ​១៦លានម៉ែត្រគូប ក្នុងមួយថ្ងៃ ។
ជាមួយគ្នានេះ ក្រុមហ៊ុន Saudi Aramco បន្តវាយតម្លៃពីចំនួនប្រេង ឧស្ម័ននៅអណ្តូងប្រេងថ្មីទាំងពីរ​ថាតើមានចំនួនច្រើនប៉ុនណា៕ដោយ៖ធី រីណា


ចែករំលែក៖