ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំ ដេីម្បីត្រៀមចូលរួមមហាសន្និបាតអាយប៉ាលេីកទី៤១ ដែលនឹងប្រព្រឹត្តទៅតាមរយៈវីដេអូ ( Video Conference ) ពីប្រទេសវៀតណាម ចាប់ពីថ្ងៃទី៨-១០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ និងជាប្រធានក្រុមរដ្ឋសភាជាតិ-អាយប៉ាកម្ពុជា ដោយមានការអញ្ជេីញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភាជាច្រេីនរូប ស្ថិតនៅសាលប្រជុំបាយ័ន វិមានរដ្ឋសភា៕ដោយ៖ សិលា