ព័ត៌មានទាន់ហេតុការណ៍៖

បាក់មែកឈើមួយមែកធំទៀតហើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវក្នុងរាជធានីភ្នំពេញត្រូវមានការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ៖ ដើមត្រសេកមួយដើមត្រូវបានបាក់មែកដ៏ធំមួយមកលើផ្លូវ ក្រោយពេលមេឃភ្លៀង រួមនឹងខ្យល់បោកបក់យ៉ាងខ្លាំងនៅតាមបណ្ដោយផ្លូវលេខ២១៥ តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួស ឬ ប៉ះពាល់ដល់ម៉ូតូនិងរថយន្តឡើយ។

ហេតុការណ៍ខ្យល់បក់បោកបាក់មែកដើមឈើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៥ក្បែរស្តុបDN សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយាមនៅគោលដៅខាងលើបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ មានមេឃភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំង ដែលបណ្តាលឱ្យដើមត្រសេក១ដើមបាក់មែកដ៏ធំមួយគងមកលើផ្លូវ តែសំណាងល្អដែរដែលមិនបង្កឱ្យមានមនុស្សរងរបួស ឬប៉ះពាល់អ្វីឡើយ។

ក្រោយពេលកើតហេតុលោកចៅសង្កាត់ផ្សាដេប៉ូ៣ បានបញ្ជាកម្លាំងប្រជាការពារឱ្យចុះមកកាត់មែកដើមឈើយកចេញពីផ្លូវដើម្បីជៀសវាងការកកស្ទះចរាចរណ៍៕ដោយ រ៉ារ៉ា


ចែករំលែក៖