ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី២-៨ខែកញ្ញា អាចមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ តាមបណ្តាខេត្តតំបន់វាលទំនាបកណ្តាល សូមមេត្តាមានការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២-៨ខែកញ្ញា អាចមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ តាមបណ្តាខេត្តតំបន់វាលទំនាបកណ្តាល សូមបងប្អូនជនរួមជាតិ មេត្តាមានការប្រុងប្រយ័ត្ន ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពធាតុអាកាស ដែលអង្គភាព «នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា៖ តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធ សម្ពាធទាបដែលអូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃភាគកណ្តាល ប្រទេសឡាវ និងវៀតណាម។
១-ស្ថានភាពបែបនេះធ្វើឲ្យ
– បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មាន ពី ២៥-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°c។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ក្នុងនោះ ក៏មានផ្នែកមួយចំនួន នៃបណ្តាខេត្តនៅតំបន់វាលទំនាប
ភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ច្រើន ។
២-បណ្ដាខេត្តនៅតំបន់ផ្លូវថ្នាំងងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៦៩-៣១°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ g- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មាន ពី ១៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្តាខេត្ត ស្ថិតនៅតំបន់វាលំទំនាបភាគកណ្តាល ៕

ដោយ៖ សិលា


ចែករំលែក៖