ព័ត៌មានទាន់ហេតុការណ៍៖

Neymar និងក្រុមហ៊ុន Nike បញ្ចប់ភាពជាដៃគូរយៈពេល១៥ឆ្នាំ

ចែករំលែក៖

ក្រុមហ៊ុន Nike បានសម្រេចចិត្តកាត់ផ្តាច់ចំណងមិត្តភាពជាដៃគូជាមួយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymarខ្សែប្រយុទ្ធរបស់ក្លិបបារាំង ParisSaint-Germain ត្រូវបានឧបត្ថម្ភដោយយីហោអាមេរិកមួយនេះអស់រយៈពេល១៥ឆ្នាំមកហើយ។

ក្រុមហ៊ុន Nike បានប្រកាសពីចេតនាបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយខ្សែប្រយុទ្ធរូបនេះកាលពីថ្ងៃចន្ទ។ យីហោម៉ាក Nike បានចេញសេចក្តីថ្លែងការណ៍ថា Neymar Jr នឹងមិនមែនជាកីឡាកររបស់ក្រុមហ៊ុន Nike ទៀតទេបន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

ក្រុមហ៊ុន Nike មិនបានបង្ហាញពីហេតុផលនៅពីក្រោយការសម្រេចចិត្តបោះបង់ Neymar ដែលជាកីឡាករម្នាក់ដែលមានទីផ្សារច្រើនជាងគេនៅក្នុងពិភពបាល់ទាត់នោះទេ។ យោងទៅតាមពាក្យលេចឮថា ការបែកបាក់ក្នុងទំនាក់ទំនងនេះកើតឡើងដោយសារតែកីឡាករបានបដិសេធការផ្តល់ជូនលក្ខខណ្ឌថ្មីជាច្រើនពីម្ចាស់ឧបត្ថម្ភរបស់គាត់។

Neymar បានចុះកិច្ចសន្យាដំបូងជាមួយក្រុមហ៊ុន Nike នៅអាយុ១៣ឆ្នាំដែលត្រូវបានបន្តរហូតដល់ឆ្នាំ២០២២ ជាមួយនឹងកិច្ចព្រមព្រៀងបន្តថ្មីកាលពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២០នេះបានបញ្ចប់ភាពជាដៃគូជាមួយគ្នាតែម្ត​ង ៕ដោយ៖ភារៈ


ចែករំលែក៖