ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៤នាក់ជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនត្រូវកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនបានជាបន្តបន្ទាប់។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានដំបូងមានគ្នា២នាក់ ទី១-ឈ្មោះ នល់ ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅក្នុងរោងសិប្បកម្មឈើ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ២-ឈ្មោះ រិទ្ធ ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅក្នុងរោងសិប្បកម្មឈើ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនបាននៅចំណុចផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី ដោយកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី។ វត្ថុតាងដែលចាប់យកមានម្សៅក្រាមពណ៌សថ្លា២កូនថង់តូច , ទូរស័ព្ទដៃ១គ្រឿងនិងម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពាក់ស្លាកលេខភ្នំពេញ1A0-1951 ។
លុះមកដល់វេលាម៉ោង៩និង០០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ សៅ វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោម) ។ ដោយឡែកនៅវេលាម៉ោង១៨ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ២០២ ក្នុងភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ ភក្រ័ សុភា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖