ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌដូនពេញចុះបង្ក្រាបជនសង្ស័យប្រុសស្រី១៥នាក់កំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា នៅចំណុចម្តុំផ្សារកណ្តាល ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ មានជនសង្ស័យ ជាច្រើននាក់បានមកប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់គ្រឿងញៀននាវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះបង្រ្កាបជនសង្ស័យប្រុសស្រី ចំនួន១៥នាក់។

ដោយអនុវត្តតាមគោលការណ៍ដឹកនាំជាប្រចាំពីលោកឧត្តមសេនិយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខពេញវុធ អភិបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបជាក់ស្តែង ករណី “ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន” ជាលទ្ធផលកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ក្នុងនោះមានស្រី៣នាក់ ដែលបានពិនិត្យធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាក់ស្តែងរកឃើញ ជនសង្ស័យតែ១៥នាក់ទេ (ស្រី២នាក់) វិជ្ជមាន(មានសារធាតុញៀន) ។

ជនសង្ស័យទាំងនោះមាន៖
១-ឈ្មោះ សុ ភា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ ង៉ែ ឆាយហ៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
៣-ឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៤-ឈ្មោះ ប៉ិន ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៥-ឈ្មោះ ប៉េត ឆេន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៦-ឈ្មោះ ខឿន វណ្ណនេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៧-ឈ្មោះ សៅ សាម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៨-ឈ្មោះ ហឿន ធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
៩-ឈ្មោះ ជិន ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
១០-ឈ្មោះ គៀត ណាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
១១-ឈ្មោះ វង្ស ហិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
១២-ឈ្មោះ តុប ចាន់វាសនា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
១៣-ឈ្មោះ ដា ទី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
១៤-ឈ្មោះ ស្មើ ស្រីណែត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
១៥-ឈ្មោះ រស់ ស្រីស្រស់ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។វត្ថុតាងចាប់យក៖ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ចំពោះទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ នឹងជំរុញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖