ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារដេីម្បីត្រួតពិនិត្យដំណេីរការសាងសង់ទីកន្លែងស្នាក់នៅ ផ្ទះបាយ និងកន្លែងបរិភោគអាហាររួមគ្នារបស់កងកម្លាំងអន្តរាគមន៍ ជាពិសេសការត្រួតពិនិត្យមេីលដំណេីរការសាងសង់អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់ចំនួន ០៩ជាន់ និងទំហំ ៤០ម x ៥០ម ។
ក្នុងពេលត្រួតពិនិត្យនេះដែរ លោក ស្នងការបានណែនាំដល់ក្រុមការងារទាំងអស់ត្រូវគិតអំពីសុវត្ថិភាពជាចំបង និងយកចិត្តទុកដាក់ខ្ពស់លេីគុណភាពនៃសំណង់ ដេីម្បីធានាក្នុងការប្រេីប្រាស់ឲ្យបានយូរអង្វែង។
សូមជម្រាបថា៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងក្រើនរំឮកថា៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែប្រចាំការ ២៤ម៉/២៤ម៉ ដេីម្បីផ្តល់សេវា ដោះស្រាយបញ្ហា និងទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ។ ករណីមិនមានមន្ត្រីប្រចាំការ ឬមិនទទួលពាក្យបណ្តឹង សូមទំនាក់ទំនងលេខទូរស័ព្ទ ០៦៩ ៥១៦ ៩៩៩៕
ដោយ៖ សុខ ខេមរា