ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជា ជួបតំណាង​ធនាគារ EXIM Bank ដឹកនាំ​ដោយលោក​ Marazizi B. Omar ប្រធានកិច្ចការធុរកិច្ច​នៃ​ធនាគារ​ EXIM Malaysia (Export Import Bank Malaysia)

ចែករំលែក៖

ប្រទេសម៉ាឡេសុី៖ នៅ​រសៀល​ថ្ងៃទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ លោក ចឺយ វិចិត្តឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុី បាន​ទទួល​ជួបតំណាង​ធនាគារ EXIM Bank ដឹកនាំ​ដោយលោក​ Marazizi B. Omar ប្រធានកិច្ចការធុរកិច្ច​នៃ​ធនាគារ​ EXIM Malaysia (Export Import Bank Malaysia) និងសហការី​ នៅស្ថានឯក​អគ្គរាជទូត​កម្ពុជា​ ក្នុងទីក្រុង​គូឡាឡាំពួ​។ 

ក្នុង​ជំនួប​នេះ​ ឯកអគ្គរាជទូត​បានជំរាបជូនអំពីបច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ និងវិធានការនានាក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩​ ព្រម​ទាំង​ជម្រាបអំពីកាលានុវត្តភាពវិនិយោគ​ និងធុរកិច្ចនៅកម្ពុជា។

សូមបញ្ជាក់ថាធនាគារនេះ​ មានបំណងចូលរួមផ្តល់​ហិរញ្ញប្បទាន​ដល់ក្រុមហ៊ុន​ និងវិនិយោគិនម៉ាឡេស៊ី​ ដែល​មានគំរោងធុរកិច្ច​ និងវិនិយោគរួមគ្នានៅកម្ពុជា។

ទន្ទឹមនេះតំណាង​ធនាគារ​បានឯកភាព​សហការរៀបចំសិក្ខាសាលាស្តីពីកាលានុវត្តភាពវិនិយោគ​ និងធុរកិច្ចនៅកម្ពុជា​ ក្នុង​ពេលវេលាសមស្របខាងមុខ។ 

On Tuesday​ afternoon, 1 September 2020, H.E. Ambassador Cheuy Vichet, received a courtesy call meeting by representatives of EXIM Bank Malaysia led by Mr. Marazizi B. Omar, Chief Business Officer, at the Royal Embassy of Cambodia in Kuala Lumpur.

During the meeting, H.E. Mr. Ambassador briefed on Cambodia’s economic update and measures taken by the Royal Government in combatting the Covid-19 pandemic as well as investment and business opportunities in Cambodia.

The Bank’s mission aims to offer funding to Malaysian companies that plan to do business and have joint venture projects in Cambodia.

The Bank’s representative agreed, upon Ambassador’s request, to host an investment and business seminar​ on Cambodia at appropriate times in the near future.៕

ដោយ៖ សិលា


ចែករំលែក៖