ភ្នំពេញ ៖ នារីម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះ ខណៈដែលរូបនាងជិះម៉ូតូលឿនហើយជ្រុលទៅបុករថយន្តចំពី
ចំហៀងដួលចូលក្រោមរុឺម៉ងសណ្ដោងអេតចាយ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣០ កែវផ្លូវលេខ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បេីតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់រុឺម៉កសណ្ដោងអេតចាយបានប្រាប់ឲ្យដឹងថា មុនកេីតហតុរូបគាត់បានបេីករុឺម៉កសណ្ដោងដើររេីសរបស់របរ(អេតចាយ)តាមផ្លូវ ហេីយខណៈមកដល់កន្លែងកេីតហេតុក៏ឈប់រុឺម៉កសណ្ដោងឱនរេីសសម្ភារអេតចាយក៏ក្រឡេកឃេីញនារីម្នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1HI-7449ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៨៣ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្ត ហេីយខ្ទាតដួលចូលក្រោមកង់រុឺម៉កសណ្ដោងរបស់គាត់បន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យនារីដែលបើកម៉ូតូនេះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទំនាក់ទំទងទៅសមត្ថកិច្ចជំនាញខណ្ឌបឹងកេងឲ្យមកជួយធ្វើការវាស់វែងយកម៉ូតូ រថយន្ត និងរុឺម៉កសណ្ដោងដឹកអេតចាយទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ដោយ៖ ជីម ភារ៉ា