ព័ត៌មានទាន់ហេតុការណ៍៖

Ibrahimovic បន្តកុងត្រាជាមួយ AC Milan រហូតដល់ឆ្នាំ២០២១

ចែករំលែក៖

ក្រុមបាល់ទាត់ Serie A បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Zlatan Ibrahimovicបានបញ្ចប់ការរំពឹងទុកជុំវិញអនាគតរបស់គាត់ដោយការបន្តកុងត្រារយៈពេលមួយឆ្នាំជាមួយ AC Milan ការវិលត្រឡប់មកកាន់ AC Milan វិញកាលពីខែមករាខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរបស់ស៊ុយអែតរូបនេះរកបាន១១គ្រាប់ក្នុង២០ប្រកួត និងបានបង្ហាញខ្លួនបានជាង១០០ដងហើយ

សេចក្តីថ្លែងការណ៍របស់ក្លិបបាននិយាយថា AC Milan មានសេចក្តីសោមនស្សរីករាយដែលបានប្រកាសថា Zlatan Ibrahimovic បានបន្តកុងត្រាថ្មីជាមួយក្លិបរហូតដល់ថ្ងៃទី៣០ ខែមិថុនា ​​ឆ្នាំ២០២១” ។

យោងតាមក្លិប ​​AC Milan បានឲ្យដឹងថា Ibrahimovic បានចូលរួមជាមួយមិត្តរួមក្រុម និងគ្រូបង្វឹករបស់គាត់ឡើងវិញនៅឯមជ្ឈមណ្ឌលកីឡា Milanello ជាកន្លែងដែលគាត់បានចូលរួមវគ្គបណ្តុះបណ្តាលដំបូងរបស់គាត់នៅរដូវកាលនេះដោយ៖ភារៈ


ចែករំលែក៖