កាលបរិច្ឆេទសម្រាប់រដូវកាលថ្មីនៅអេស្ប៉ាញ La Liga ឆ្នាំ២០២០-២០២១ ត្រូវបានចេញផ្សាយដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញបានកំណត់ជាផ្លូវការហើយ។
ក្រុមការពារតំណែងជើងឯក Real Madrid នឹងចាប់ផ្តើមរដូវកាលរបស់ពួកគេជាមួយនឹងការប្រកួតដណ្តើមពានរង្វាន់ក្នុងស្រុក ជាមួយក្រុមGetafe ខណៈដែលក្រុមBarcelona ចាប់ផ្តើមនូវយុគសម័យដឹកនាំដោយលោក Ronald Koeman (អាចធ្វើបានដោយគ្មាន Lionel Messi) ជាមួយនឹងការប្រកួតក្នុងផ្ទះប្រឆាំងនឹងក្រុម Elche ដែលទើបតែត្រូវបានផ្សព្វផ្សាយ។
រដូវកាលរថ្មីគ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នៃថ្ងៃទី១២-១៣ ខែកញ្ញាទោះបីជាការប្រកួតមួយចំនួនដូចជា Barcelona ប្រកួតជាមួយក្រុម Elche និង Atletico Madrid ប្រកួតជាមួយក្រុម Sevilla នឹងត្រូវពន្យារពេលបន្ទាប់ពីក្រុមខ្លះមានការយឺតយ៉ាវកាលពីរដូវកាលចាស់ ២០១៩-២០២០ ដោយសារតែការប្រកួតវគ្គជម្រុះពានរង្វាន់អឺរ៉ុប។
នៅចុងសប្តាហ៍ទី១នៃការចាប់ផ្តើមរដូវកាលថ្មីគេសង្កេតឃើញក្រុមHuesca ដែលទើបនឹងឡើងថ្មីនឹងធ្វើដំណើរទៅកាន់ក្រុម Villarreal ខណៈដែលក្រុម Cadiz ចាប់ផ្តើមការប្រកួតក្នុងក្របខ័ណ្ឌ La Liga របស់ពួកគេជាមួយនឹងក្រុមOsasuna ។
ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ រដូវកាលថ្មី២០២០-២០២១ នឹងខុសគ្នាពីយុទ្ធនាការមុនៗ ហើយមិនមានការឈប់សម្រាកបុណ្យណូអែល ឬចូលឆ្នាំសកលទេ ដោយការប្រកួតត្រូវបានគ្រោងធ្វើនៅចុងសប្តាហ៍នៅថ្ងៃទី២២-២៣ និងថ្ងៃទី២៩ ធ្នូ រហូតដល់ថ្ងៃទី៣ មករា ដែលកាលពីរដូវកាលមុនថ្ងៃនោះគឺជាការឈប់សម្រាករបស់កីឡាករ ។
ខាងក្រោមនេះគឺជាក្រុមដែលត្រូវប៉ះគ្នាក្នុងការប្រកួតថ្ងៃបើកឆាករដូវកាលថ្មី២០២០-២០២១ នៅលីគកំពូលអេស្ប៉ាញ៖
Alaves vs Real Betis
Atletico Madrid vs Sevilla
Barcelona vs Elche
Eibar vs Celta de Vigo
Cadiz vs Osasuna
Granada vs Athletic
Real Madrid vs Getafe
Valencia vs Levante
Valladolid vs Real Sociedad
Villarreal vs Huesca ៕
ដោយ៖ភារៈ