ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីឥណ្ឌា​ចោទរដ្ឋាភិបាល​ចិន​ថា៖ បង្កបញ្ហា​ជម្លោះថ្មីនៅតាម​ព្រំដែន​ ត្រូវបានចិនបដិសេធនិងការចោទប្រកាន់​របស់​ឥណ្ឌា

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលរដ្ឋាភិបាលឥណ្ឌា បានចោទប្រកាន់រដ្ឋាភិបាលចិនថា៖ជាអ្នកបង្កបញ្ហាជម្លោះថ្មីៗនៅតាមព្រំដែនដោយបំពាន ស្រាប់តែកងទ័ពចិនបានប្រតិកម្មវិញភ្លាមៗ កាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅថ្មីៗនេះ ដោយបានចេញសេចក្តីថ្លែងការណ៍មួយទាត់ចោលការចោទប្រកាន់របស់ឥណ្ឌាជុំវិញសកម្មភាពនៅព្រំដែន ដោយយោធាចិនបានអះអាងថា យោធាខ្លួនមិនបានធ្វើសកម្មភាពបង្ករឿង ដូចការចោទប្រកាន់របស់ភាគីឥណ្ឌានោះទេផ្ទុយទៅវិញ កងទ័ពឥណ្ឌាទៅវិញទេ ដែលបានឆ្លងខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែង (LAC) ចូលមកក្នុងទឹកដីចិន មិនតែប៉ុណ្ណោះកងទ័ពចិន ក៏បានសង្កត់ធ្ងន់ថា មានតែចាត់វិធានការមួយចំនួន ដើម្បីការពារទឹកដីរបស់ខ្លួនប៉ណ្ណោះ

បើតាមអ្នកនាំពាក្យទីបញ្ជាការភូមិភាគខាងលិចរបស់កងទ័ពរំដោះប្រជាជនចិន បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពឥណ្ឌា បានបំពានការឯកភាពគ្នា ដោយឆ្លងខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង នៅថ្ងៃទី៣១ ខែសីហាថ្មីៗនេះ «​ការចល័តទ័ពដោយភាគីឥណ្ឌា បានបំពានអធិបតេយ្យដែនដីរបស់ចិន និងបំផ្លាញសន្តិភាព និងស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅតាមព្រំដែនឥណ្ឌា ចិន​»​ អ្នកនាំពាក្យយោធាចិន បានបន្ថែមថាដោយសារសកម្មភាពទ័ពឥណ្ឌាកងទ័ពចិន ក៏ចាត់វិធានការតបវិញ ដើម្បីការពារទឹកដី និងស្ថិរភាពនៅតាមព្រំដែន

បើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post​ ដោយដកស្រង់សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថារដ្ឋាភិបាលចិនក៏បានទទូចឲ្យឥណ្ឌាដកកងទ័ពរបស់ខ្លួន ដែលបានឈរជើងដោយខុសច្បាប់និងគោរពតាមគោលការណ៍របស់កងទ័ពនៅតាមតំបន់ព្រំដែនជួរមុខ

ដោយឡែកជុំវិញបញ្ហានេះដែរ កាលពីថ្ងៃទី៣១ ខែសីហា ក្រសួងការពារជាតិឥណ្ឌា បានអះអាងថា ចិនបានចល័តទ័ពនៅតាមព្រំដែនជាថ្មីដែលនេះជាសកម្មភាពបង្ករឿង និងចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ហេតុការណ៍ថ្មីនេះបានកើតឡើង នៅភាគខាងត្បូងនៃជ្រោយទន្លេPangong Tso ស្ថិតក្នុងតំបន់​Ladakh​

ចំណែកក្រសួងការបរទេសចិនវិញ អ្នកនាំពាក្យ លោក Zhao Lijian បានអះអាង កងទ័ពចិន មិនដែលឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែងចូលទៅក្នុងទឹកដីឥណ្ឌា ដើម្បីសកម្មភាពណាមួយទេ យ៉ាងណាក៏ដោយភាពតានតឹងតាមព្រំដែននេះ ត្រូវបានមេបញ្ជាការកងទ័ពទាំងពីរចរចាគ្នាហើយ

គួររម្លឹកផងដែរថា កាលពីខែមិថុនាកន្លងទៅ កងទ័ពឥណ្ឌា និងកងទ័ពចិនបានប៉ះទង្គិចគ្នាដោយហេតុការណ៍នោះ បានទាហានឥណ្ឌា បានបាត់បង់ជីវិតចំនួន ២០នាក់ និងរបួសជាច្រើននាក់ ខណៈចិន មិនបញ្ចេញរបាយការណ៍ ប៉ុន្តែការប្រឈមមុខនេះ ត្រូវបានកាត់បន្ថយទៅវិញបន្ទាប់ពីកងទ័ពប្រទេសទាំងពីរ បានជួបចរចាគ្នារហូតដល់ទៅ លើក ។

សូមជម្រាបថា បន្ទាប់ពីការចោទប្រកាន់របស់ឥណ្ឌា កងទ័ពចិនក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីការពារខ្លួនពីការចោទប្រកាន់របស់ឥណ្ឌា​ផងដែរ ដោយ៖ស តារា


ចែករំលែក៖